ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេ​ភូមិ​ មេឃុំ និង​ប្រធាន​សហគមន៍ ៣នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់​ពន្ធ​ធនាគា​ខេត្តកំពង់ធំ​ ពីបទរុករាន​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ជិត៤ឆ្នាំ

58

​កំពង់ធំ​៖​ កម្លាំង​បរិស្ថាន​ និង​កម្លាំង​អាវុធ​ហត្ត​ខេត្តកំពង់ធំ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ជា​ប្រធាន​សហគមន៍​ ​ជា​មេ​ភូមិ​ ​មេឃុំ​ ពី​បទ​រុករាន​ដី​ព្រៃ​ និង​កាប់​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ​ក្នុងដែនសហគមន៍តំបន់ការពារជាំម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ។​ ជន​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​លោក​ សេង​ ប៊ុ​ណ្ណា​អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តកំពង់ធំ​ ដែល​បាន​ចេញ​ដីកា​ បង្កា​ប់​ឲ្យឃុំ​ខ្លួន​នៅ​ពន្ធ​ធនាគា​ខេត្តកំពង់ធំ​។

​ជនសង្ស័យ​ ៖ ១​ ឈ្មោះ​ សោម​ ច័ន្ទ​គុ​ម្ភៈ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ប្រធានសហគមន៍តាឡែក ឃាត់ខ្លួន​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​ ​បាន​ចោទប្រកាន់​ពី​បទ​កាប់​ កាស់​ រុករាន​ ឆ្ការ​ដុត​ ឈូស​ឆាយដី​ព្រៃ​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ដែន​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ កាលពី​កំឡុង​ឆ្នាំ​ឆ្នាំ​២០១៦,​ ២០១៧,​ ២០១៩​ តាម​មាត្រា​២០៦​ កថាខណ្ឌ​១​ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨​ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទ័​ណ្ឌ​។​ ២​ ឈ្មោះ​ សិត​ ហាន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ និង៣​ឈ្មោះ​ ហេង​ សា​រឿ​ន​ ហៅ​ ម៉ៅ​ អាយុ​៦៧​ឆ្នាំ​ ទីកន្លែង​កំណើត​។​

បើយោងតាមរបាយការណ៍របស់មន្ទីរបរិដ្ឋានខេត្តកំពង់ធំ ដែលចុះហត្ថលេខាដោយលោក ប៉ែន ធារ៉ាត កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា មានការលួចលក់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេល៤ឆ្នាំចុងក្រោយនេះ(២០១៦,២០១៧,២០១៨,២០១៩) ក្នុងដែនសហគមន៍តំបន់ការពារជាំម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង