ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ៤កញ្ចប់តូច

40

កណ្តាល៖ តុលាការខេត្តកណ្តាល នៅថ្ងៃទី១១សីហា បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ៤កញ្ចប់តូច ដាក់ពន្ធនាគារ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាឮ បានចុះបង្ក្រាបករណីគ្រឿងញៀន ស្ថិតក្នុងភូមិ ទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេតកណ្តាល និងបានឃាត់ខ្លួនសង្ស័យ ០៤នាក់ឈ្មោះ យី សិទ្ធ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល, ឈ្មោះ តេង ពៅ ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល, ឈ្មោះ ហ៊ុ វណ្ណី ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ឈ្មោះ រ៉េះ ពលហាន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ ពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងដកហូតវត្ថុតាងថ្នាំញៀន ( ម៉ាទឹកកក) ចំនួន ៤កញ្ចប់, ម៉ូតូចំនួន ២គ្រឿង និងទូរសព្ទ័ដៃចំនួន ៤គ្រឿង បច្ចុប្បន្នកម្លាំងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង