លោកគួចចំរើន ៖ មិនត្រូវទុកប្រជាជនណាម្នាក់ មានបញ្ហា ដោយមិនត្រូវបានជួយសង្គ្រោះនោះទេ
ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានមានប្រសាសន៍បញ្ជាក់ថា“មិនត្រូវទុកប្រជាជនណាម្នាក់មានបញ្ហា ដោយមិនត្រូវបានជួយសង្គ្រោះនោះទេ“។
ការបញ្ជាល់បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ ២០១៩ ខណៈដែលលោកនិងលោកស្រីអ៊ូរធីតាពៅគួចចំរើននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន២០គ្រួសារ នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកគួចចំរើនបាថ្លែងអំណរគុណ ចំពោះ លោក លោកស្រីអភិបាលរងខេត្ត គណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក តំបន់ប្រត្តិបត្តិការសឹករងខេត្ត កម្លាំងមូលដ្ឋានសមុទ្ររាម កងកម្លាំងឆត្រយោង៩១១ កម្លាំងកងពល៩៩ នគរបាលព្រំដែនទឹក អាជ្ញាធរឃុំសង្កាត់ សាខាកាកបាទក្រហម ប្រជាការពារនិងវិស័យឯកជនមួយចំនួន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។
បន្ថែមពីលើនេះទៀតលោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភដល់សកម្មភាពក្នុងគ្រោះជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុដែលមាននាមដូចខាងក្រោម៖
១.លោករតនៈសម្បត្តិ ថវិកា២០,០០០$
២.ភោជនីយដ្ឋានម្លប់ជ្រៃ ទឹកបរិសុទ្ធ១,០០០កេសក្រម៉ា៥០០។
៣.តំបន់សេដ្ឋកិច្ចពិសេសទឹកបរិសុទ្ធ៣០០កេសមី៥០កេសម៉ុង៥០។
៤.លោកស្រីរស់ឌីណាតតំណាងកាស៊ីណូដាយម៉ីនស៊ីថវិកា៣,០០០,០០០រៀល(ចែកផ្ទាល់)។
៥.លោកឧកញ៉ាលីសេងឃាងអេស្កា២គ្រឿង។
៦.លោកឧកញ៉ាស៊ុនរី អេស្កា១គ្រឿង។
៧.ក្រុមហ៊ុនជីបម៉ុងគ្រុបទឹកបរិសុទ្ធ៣,០០០កេសថវិកា១៥,០០០,០០០រៀល។
៨.ក្រុមហ៊ុនទឹកបរិសុទ្ធBiachuan ទឹកបរិសុទ្ធ២០០កេស។
៩.លោកមេធាវីខៀវសំបូរក្រុមហ៊ុនមេធាវីLSP ថវិកា១០,០០០,០០០រៀល៕