មន្ទីរសាធារណការ ខេត្តព្រះវិហារ បង្ហាញពី សកម្មភាពការងារថែទាំផ្លូវថ្នល់នៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៩
ខេត្តព្រះវិហារ៖មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១២សីហានេះបានបង្ហាញពីសកម្មភាពការងារថែទាំផ្លូវថ្នល់ ដែលបានអនុវត្តកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ មានទាំងសក្មភាពស្រោចកៅស៊ូសៀលស្នាមប្រេះ ស្រុតសកម្មភាពចោះផ្លូវកាត់ស្មៅតាមផ្លូវជាតិនិងសកម្មភាពការងារសាងសង់ស្ពានផងដែរ។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី១២សីហានេះថាសម្រាប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ម្សិលម៉ិញនេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានធ្វើសកម្មភាពលើការងារថែទាំផ្លូវថ្នល់ទទួលបានលទ្ធផលគួរជាទីមោទនៈបើទោះបីមានភ្លៀងធ្លាក់នៅពេលថ្ងៃក៏ដោយក្នុងនោះបានអនុវត្តការងារមានដូចជា៖
១. ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ក្រុមទី១( ក្រុមកៅស៊ូ) នៅតែបន្តសក្មភាពស្រោចកៅស៊ូសៀលស្នាមប្រេះ ស្រុត ស្ថិតនៅភូមិសាស្រ្ត ស្រុករវៀង ចន្លោះគីឡូម៉ែត្រ៧៨+០០០ដល់គីឡូម៉ែត្រ៧៩+០០០ជាលទ្ធផលសម្រេចបាន២៩៧ម៉ែត្រការ៉េ។
២. ក្រុមថែទាំផ្លូវជាតិលេខ៩៥( ក្រុមទី២ក្រុមចោះ) បច្ចុប្បន្នកំពុងមមាញឹកបន្តសកម្មភាពចោះផ្លូវនៅទីរួមស្រុកជ័យសែន ស្ថិតនៅ គីឡូម៉ែត្រ២៥+២០០ដែលមានទំហំការងារក្នុងថ្ងៃម្សិលមិញនេះ ប្រវែង៧៥ម៉ែត្រx៦ម៉ែត្រស្មើ៤៥០០ម៉ែត្រការ៉េ។ជាលទ្ធសម្រេចបាន៧០% និងបានស្តាប្រឡាយទឹកបានប្រវែង១០០ម៉ែត្រផងដែរ។
៣. ក្រុមសម្អាតរុក្ខជាតិ(កាត់ស្មៅ)តតាមផ្លូវជាតិលេខ៦២ ដោយប្រេីប្រាស់ម៉ាស៊ីនស្វ័យប្រវត្ត បន្តសកម្មភាពចាប់ពីគីឡូម៉ែត្រ១០៨+០០០ដល់គីឡូម៉ែត្រ១១៣+០០០។ជាលទ្ធផលថ្ងៃនេះសម្រេចបាន៥គីឡូម៉ែត្រ។
៤. ក្រុមការងារសាងសង់ស្ពានផ្លូវជាតិលេខ៩៥ ក្នុងទីរួមស្រុកឆែប ខខេត្តព្រះវិហារដោយ ថ្ងៃនេះបានបន្តចាក់បេតុង(Abutment Wall A1) ស្ពានស្ថិតនៅ គីឡូម៉ែត្រ១+២៧០ដែលមានប្រវែង១៨ម៉ែត្រ(ស្ពានអូរតាំងយូ)។
លោកសំលាងទ្រីបានបញ្ជាក់ផងដែរថាសម្រាប់លទ្ធផលការងារនៅថ្ងៃនេះបានតិច គឺដោយសារតែមានភ្លៀងពេលថ្ងៃត្រង់ដែលក្រុមការងារមានការលំបាកក្នុងការបំពេញការងារ៕