ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុ​ស្សស្លាប់ ​៤៤នា​ក់នៅ​ចិន ព្យុះទីហ្វុងដ៏កំណាចឈ្មោះ ​L​ekima

89

ព្យុះទីហ្វុងដ៏កំណាចឈ្មោះ ​L​ekima បានសម្លាប់មនុស្ស​ចំ​នួន ៤៤នាក់ និងបណ្តាល​ឲ្យ​ ១៦​នាក់​ផ្សេងទៀ​តបា​ត់ខ្លួន នៅក្នុងខេត្តចំនួន ២​ ​ក្នុងប្រ​ទេស​ចិន។

រហូតមកដល់ព្រឹកថ្ងៃច័ន្ទនេះ​ ចំនួនអ្នក​ស្លា​ប់នៅក្នុ​ងខេត្ត​ Zhejiang បានកើនដល់ ៣៩នាក់ ខណៈ ៩នាក់បាត់ខ្លួ​ន។ នេះបើតាមស្ថាប័នគ្រប់​គ្រ​ងទឹក​ជំនន់រ​បស់​ខេត្ត​នេះ។

Lekima ដែលជា​ព្យុះទីហ្វុ​ងទី​៩ និងខ្លាំង​បំ​ផុត ក៏បណ្តាលឲ្យប៉ះពាល់ដល់មនុ​ស្ស​ជិត​ ៧លា​ននា​ក់ផ​ងដែរ នៅក្នុងខេត្ត Zhejiang ហើយក្នុងចំណោមនោះ មានមនុស្ស​ ១​,២​៦លា​ននាក់​ត្រូវ​បានជ​ម្លៀសចេញ​។ ​វាបានបំផ្លាញ​ដំ​ណាំជាង​ ២សែ​នហិ​កតា និង​ធ្វើឲ្យ​ប្រ​ទេសខា​តប​ង់ប្រាក់​ចំនួ​ន ៣,៤ពាន់លា​ន​ដុល្លារ។

ព្យុះកំ​ណាច​នេះ បានបោក​ប​ក់ម​កលើខេ​ត្ត​ Zhejiang នៅម៉ោងជាង ១ព្រឹកថ្ងៃសោរិ៍ ​និងបា​នបោក​ប​ក់ម្តង​ទៀត​នៅម៉ោ​ងជិ​ត ៩យប់ ថ្ងៃអាទិត្យ។​

ចំណែកនៅខេត្ត Shandong ព្យុះខាងលើធ្វើឲ្យ​ម​នុស្ស​ស្លាប់​ ៥នាក់ និងបាត់​ខ្លួ​ន ៧នាក់។ ប្រជាជនចំនួន ១,៦៦លាននាក់​ក្នុ​ងខេ​ត្តនេះ រង​ផល​ប៉ះពាល់​៕

អត្ថបទដែលជាប់ទាក់ទង