យុវជន២ នាក់ ត្រូវបានឃាត់ខ្លួន ករណីគម្រាមសម្លាប់អ្នកដទៃ
កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី១២ខែសីហានេះ បានឲ្យដឹងថា យុវជន ២ នាក់ ត្រូវបានឃាត់ខ្លួនពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។
កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧.៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់ ប្រុស នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត្យ គឺជនសង្ស័យទាំង ២ នាក់ មានប្រើប្រាស់សារធាតុញៀន ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញយើង កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕