ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩កម្ពុជាធ្វើមិនបានល្អ

105

​ភ្នំពេញ៖រថយន្តប្រណាំងរបស់កម្ពុជាទាំង២របស់កម្ពុជា ធ្វើមិនបានល្អ ដោយសារបញ្ហាបច្ចេកទេស ក្នុងថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩ លើចំងាយផ្លូវជាង៤០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងប៉ាតាយ៉ា ទៅកាន់ខេត្តស្រះកែវ នឹងបន្តទៅ សាណាមឆៃ កេត ។

កីឡាករ សោម សុកុសល បានបញ្ជាក់ថា ការបើកបរ និងការបង្ហាញផ្លូវពីជំនួយការ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនៅសល់តែ២គីឡូម៉ែត្រទៀតដល់គោលដៅ បែរជាកង់រថយន្តត្រូវបែក ។ រីឯជំនួយការបើកបរ កីឡាករ វង្ស គីមហួត ក៏បានបញ្ជាក់ដែរថា ផ្លូវថ្ងៃដំបូងមានការស្មុគ្រស្មាញ ច្រើន តែយើងធ្វើបានល្អគ្រាន់តែមាន បញ្ហាបន្តិចបន្តួច៤ទៅ៥គីឡូម៉ែត្រដំបូង ដោយសារតែគ្មានពេលវេលាច្រើនសម្រាប់ហ្វឹកហាត់ ។

កីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ២រូប បើកបររថយន្តលេខ១០៧ បានអោយដឹងថា ផ្លូវប្រណាំងមិនជាបញ្ហាទេ តែបញ្ហាបច្ចេកទេសបានធ្វើអោយយើងបាត់បង់ពិន្ទុច្រើន ដោយសាររថយន្តដាច់ខ្ចៅបាឡុងរហូតដល់ទៅ៣ដង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។

​សូមបញ្ជាក់ថា សម្រាប់ថ្ងៃប្រណាំងទី២ ក្រុមរថយន្តប្រណាំង និងម៉ូតូ នឹងត្រូវប្រណាំងលើចំងាយផ្លូវសរុប ៥៩៦.៣៤ គីឡូម៉ែត្រ ចេញពី ណាខនណាយ៉ុក ឆ្ពោះទៅ កំផែងពេជ្រ ៕

អត្ថបទដែលជាប់ទាក់ទង