ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមនបន្តយុទ្ធនាការ ចុះពង្រឹងការងារសន្តិសុខ ពេលយប់ព្រលប់

54

ភ្នំពេញ ៖ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសនានានៅក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌ ចំការមន រាជធានីភ្នំពេញនាយប់ថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ នេះដឹកនាំដោយលោកថេង សុថុលអភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់ផែនការទៅដល់ លោកលោកអភិបាលរងខណ្ឌបន្តដឹកនាំដាក់ កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវនានា និង មហាវិថីនៅក្នុងមូលដ្ឋានចំការមនរាជធានីភ្នំពេញ។
ចំពោះការងារនេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រី និង សណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌនិងកងរាជអាវុធហត្ថ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនក្រោមការដឹកនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំករមនតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវសំខាន់ៗ និងដងវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមន នៅតាមគោលដៅនិមួយៗដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបាន ដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដែលមាន៥សង្កាត់និងកន្លែងប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តនៅ តាមទីសាធារណៈ សួនកម្សាន្ត និង តាមទីផ្សារទំនើប ៗ,អាហារដ្ឋាននានា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនដល់ពួកគាត់ក្នុងនោះត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលា ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង