ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលរាជធានី បើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូសតាមខណ្ឌសង្កាត់និងសហគមន៍ក្រីក្រនានាក្នុងរាជធានីដើម្បីបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម

360

ភ្នំពេញ៖ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកងីមានហេងបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៣សីហានេះថាមន្ទីរបានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាមស្ថាប័នរដ្ឋសាលារៀនវត្តអារាមខណ្ឌសង្កាត់ភូមិនិងសហគមន៍ក្រីក្រនានាក្នុងរាជធានីភ្នំពេញដើម្បីបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាមខណៈដែលជម្ងឺនេះកំពុងតែវាយលុកយ៉ាងខ្លាំងក្លានិងបានសម្លាប់កុមារជាច្រើននាក់នោះ។

   លោកបន្តថាពាក់ព័ន្ធនឹងការងារនេះយុទ្ធនាកាលជំហានទី១បានចាប់ផ្តើមកាលពីខែមករាដល់ខែកក្កដាឆ្នាំ២០១៩ដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសបានចំនួន១២៦លើកដោយប្រើប្រាស់ម៉ាស៊ូតអស់ចំនួន៥២៤០លីត្រនិងសាំងអស់ចំនួន១១៧៥លីត្រនិងថ្នាំសម្លាប់មូស៤០៩លីត្រ។ចំនួនករណីគ្រុនឈាមចាប់ពីសប្តាហ៍ទី១រហូតដល់សប្តាហ៍ទី៣១នៃឆ្នាំ២០១៩មានចំនួន៥២២៨នាក់រយៈពេលដូចគ្នាមានចំនួន៣១៨៣នាក់នៅក្នុងឆ្នាំ២០១៨។កុមារស្លាប់មានចំនួន៨នាក់ក្នុងចំណោម៥២២៨ករណីបើគិតត្រឹមចុងសប្តាហ៍ទី៣១នេះ

  លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់បន្ថែមថាអនុវត្តតាមការណែនាំនិងការយកចិត្តទុកដាក់ពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រុញអោយមន្ទីរអនុវត្តយុទ្ធនាកាលជំហានទី២ដោយចាប់ពីកក្កដាដល់ខែកញ្ញា២០១៩នេះលោកបញ្ជាក់ថាការបាញ់ថ្នាំមូសនេះយើងបាញ់នៅទូទាំងសង្កាត់នៅក្នុងខណ្ឌទាំង១៤លើកលែងតែខណ្ឌ៥នៅកណ្តាលក្រុងមានសង្កាត់ខ្លះយើងមិនបានបាញ់ទេការបាញ់ថ្នាំមូសនេះគឺខាងមន្ទីរអនុវត្តតាមទិន្នន័យដែលយកមកពីមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យគន្ធបុប្ផា។បើទិន្នន័យបញ្ជាក់ថានៅក្នុងសង្កាត់ណាខណ្ឌណាមានអត្រានៃជំងឺគ្រុនឈាមកើតឡើងច្រើនចំពោះកុមារនៅក្នុងសង្កាត់នោះមន្ទីរនឹងធ្វើសកម្មភាពបាញ់ថ្នាំម៉ូសនៅក្នុងសង្កាត់នោះអោយបានច្រើនជាងគេដើម្បីធ្វើយ៉ាងណាទប់ស្កាត់និងបង្ការឱ្យបាននូវគ្រុនឈាមដែលបាននិងកំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញនេះ។គ្មានជម្រកមូសខ្លាគ្មានមូសខ្លាគ្មានមូសខ្លាគ្មានការចំលងជំងឺគ្រុនឈាម

   ក្នុងនាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកងីមានហេងសូមអំពាវនាវដល់ប្រជាពលរដ្ឋរដែលរស់នៅរាជធានីភ្នំពេញទាំងអស់ចូលរួមលុបបំបាត់ជម្រកមូសខ្លាទាំងអស់គ្នា។លោកថាទឹកដក់ថ្លាជាជម្រកមូសខ្លា(ទឹកដក់នៅក្នុងសំបកកង់ឡានកង់ម៉ូតូសំបកកំប៉ុងដបវត្ថុដក់ទឹកភ្លៀង…. ជាជម្រកមូសខ្លា)

         យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៏របស់យើងដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាមរីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ការទុកដាក់សំបកកង់ឡានម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។

មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយលូនិងទឹកល្អក់ទេ។មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លាគ្មានក្លិនស្អុយទឹកក្នុងថូផ្កាទឹកក្នុងទម្រជើងទូចានទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀងទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ល។ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

 

អត្ថបទដែលជាប់ទាក់ទង