ដេីមកញ្ឆាស្រស់ចំនួន៧៣០ដេីម ត្រូវបាននគរបាលស្រុកសំឡូតកាប់បំផ្លាញ
បាត់ដំបង៖ ដេីមកញ្ឆាស្រស់ចំនួន៧៣០ដេីមត្រូវបាននគរបាលស្រុកសំឡូតកាប់បំផ្លាញចោលក្នុងដីចម្ការមួយកន្លែងស្ថិតនៅឃុំកំពង់ល្ពៅស្រុកសំឡូត ខខេត្តបាត់ដំបង។
នៅថ្ងៃអង្គារ៍១៣ កេីត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តាគមន៍របស់អធិការដ្ឋាននគរបាលស្រុកសំឡូតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ ចុះបង្រ្កាបការដាំដុះកញ្ឆាមួយកន្លែងស្ថិតនៅលេីដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង ។ នគរបាលបានកាប់និងដុតបំផ្លាញចោលនូវកញ្ឆាចំនួន៧៣០ដេីម ដែលប្រជាពលរដ្ឋឈ្មោះយឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិឃុំខាងលើជាអ្នកលួចលាក់ដាំដោយ គ្មានការអនុញ្ញាត។
អ្នកដាំកញ្ឆាឈ្មោះ យឿន រេីន ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរជុំវិញករណីដាំដុះកញ្ឆាដែលមានចំនួនច្រេីននេះហេីយ៕