ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ចំពោះករណី អគ្គីភ័យឆេះឡសម្ងួតមួយកន្លែងរបស់រោងចក្រខាលីងតុន

49

កំពង់ចាម: លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញនគរបាលពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ចំពោះករណី អគ្គីភ័យឆេះឡសម្ងួតមួយកន្លែងរបស់រោងចក្រខាលីងតុន ស្ថិតនៅស្រុកជើងព្រៃ ។

នៅវេលាម៉ោង ១៣ : ៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មាន ករណីគ្រោះអគ្គីភ័យមួយកើតឡើង កើតឡើងនៅចំណុចអាគារG ឡកំដៅសម្ងួត ដែលទើបនឹងសាងសង់ទំហំ (២០×៥០) របស់រោងចក្រខាលីងតុន ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាអោយក្រុមពន្លត់អគ្គីភ័យចេញរថយន្តចំនួន ៩គ្រឿង ក្នុងនោះ មានរថយន្តស្រុក ជើងព្រៃ ១គ្រឿង, ស្រុកបាធាយ ២គ្រឿង, ស្រុកព្រៃឈរ ២គ្រឿង, ស្រុកកំពង់សៀម ១គ្រឿង និង ស្នងការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ និងប្រើប្រាស់កម្លាំង៥០នាក់ ។

ចំពោះករណីនេះ កម្លាំងជំនាញ បានគ្រប់គ្រងស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង ១៤ : ៣០នាទី ដោយប្រើប្រាស់អស់ទឹក ១២រថយន្ត ។

មូលហេតុ មកពីឡសម្ងួតក្ដៅខ្លាំង បណ្ដាលអោយឆាបឆេះតែម្ដង និងបណ្ដាលឲ្យរងការខូចខាត ឡចំហ៊ុយ១ សឺទែនប្រេង៣ និងដំបូលអាគារ១ជ្រុង តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង