បណ្តេញជនជាតិចិនចំនួន ០៩នាក់ចេញពីកម្ពុជា ទាំងយប់
ព្រះសីហនុ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០៩នាក់។
ជនជាតិចិនទាំង ០៩នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាល ស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ900 និង 3U8336 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ)៕