សមត្ថកិច្ចនគរបាលបង្រ្កាបមុខសញ្ញាសង្ស័យ ជាចោរដេីរគាស់ផ្ទះនាពេលរាត្រី ដោយរួមជាមួយសម្ភារៈ ជាវត្ថុតាងអាចពាក់ព័ន្ធនិងការប្រព្រឹត្ដបទល្មេីស បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត
កំពង់ស្ពឺ ÷ កាលពីរាត្រីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០២ នឹង០០នាទីរំលងអាទ្រាត កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលត្រែងត្រយឹងបានល្បាតពួនស្ទាក់ ប្រទះឃើញមុខសញ្ញាសង្ស័យនិងបានឃាត់ខ្លួនសាកសួរជនសង្ស័យ ០១នាក់ ឈ្មោះភួង ចាន់ថន ហៅចាន់ ប្រុស អាយុ ៣៩ឆ្នាំ នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ ព័ន្ធ ករណីលួចគាស់ផ្ទះរបស់ឈ្មោះជាម វ៉េត ប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង០០ នឹង៤៨នាទី
សមត្ថកិច្ចរកឃើញដកហូតបានសម្ភារៈជាវត្ថុតាង រួមមាន ទុល្វីសដងវែង ចំនួន០១ ; ទូរស័ព្ទអិនចុចពិលចំនួន០១ , ស្រោមបិទមុខ ចំនួន០១ ។
តាមព័ត៌មានបញ្ជាក់នគរបាលជំនាញព្រហ្មទណ្ឌ ថាមុខសញ្ញាសង្ស័យនេះធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំ ចំនួន ០២លើកមកហើយ”ពីបទលួច”។
បច្ចប្បន្ននគរបាលស្រុកភ្នំស្រួច បានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ មកការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕