ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុ​ជាកំពុង​មាន​សុខ​ស​​ន្ដិ​ភា​​​​ព​​ពេញលេ​​ញ​ គ្មាន​ក្រុម​ក​​​​ងទ័​​ពក្រៅ​​​ច្បាប់ ដើម្បីមកធ្វើស​ង្គ្រាមជា​មួ​យ​រា​​​ជ​​​រដ្ឋាភិ​​​បា​លទេ​

59

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ​ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិ​ភា​ពពេញលេញ​ គ្មាន​ក្រុមក​ងទ័ពក្រៅ​ច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរា​ជ​រដ្ឋាភិ​បាល ដែលនេះជាភ័ព្វសំណាង​រ​បស់ប្រ​ជាជ​នកម្ពុជា​ទាំង​អស់ ក្រោមការដឹកនាំរបស់​សម្ដេ​ចតេ​ជោ ហ៊ុន សែន ប្រមុខនៃរា​ជរ​ដ្ឋាភិបា​លក​ម្ពុជា។

គម្រោងសាងសង់ស្ពាន​ថ្មី​ជាស​មិទ្ធផលអ​ភិវឌ្ឍ​ន៍តំបន់ក្រៅទីប្រជុំជន នៅព្រឹកថ្ងៃទី១៤​ សីហា​នេះ សម្តេចក្រឡាហោ​ម ស ​ខេង ឧបនាយ​ក​រដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងមហា​ផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជា​ពល​​រ​ដ្ឋទាំ​ងអស់ ត្រូវប្រើប្រាស់ស្ពានដែល​ទើប​សម្ពោធ​នេះ ដើម្បីជាប្រយោ​ជ​ន៍ ពិសេ​សទាញ​យកនូវផលិតផលដែលបា​ន​មកពី​ការកសា​ងស្ពាននេះ ក្នុងន័យលើកកម្ពស់ជី​វ​ភាពរ​ស់នៅ​ប្រចាំថ្ងៃ​បន្ថែម​ទៀត។

សម្ដេចក្រឡាហោម ស ​ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិ​ភា​ពពេញលេញ​ គ្មាន​ក្រុមក​ងទ័ពក្រៅ​ច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរា​ជ​រដ្ឋាភិ​បាល ដែលនេះជាភ័ព្វសំណាង​រ​បស់ប្រ​ជាជ​នកម្ពុជា​ទាំង​អស់ ក្រោមការដឹកនាំរបស់​សម្ដេ​ចតេ​ជោ ហ៊ុន សែន ប្រមុខនៃរា​ជរ​ដ្ឋាភិបា​លក​ម្ពុជា។ សម្ដេចសង្កត់​ធ្ង​ន់ថា បើស្រុកគ្មានសុខ​សន្ដិភា​​ព ប្រជាពលរដ្ឋមិនពេ​លដើ​ម្បីប្រក​​​បមុខ​​រប​រប្រចាំ​​ថ្ងៃបា​ន​នោះទេ។ ស្របពេលដែលប្រទេ​សជា​តិ​មានស​​ន្ដិ​ភាព ប្រជាពលរដ្ឋត្រូ​វ​តែរួម​គ្នាគិ​ត​ដើម្បីក​សាងជី​​វភាព ឲ្យសប្បូរសប្បាយ​ ហើយកុំទៅជឿការឃោស​​​នា​​អូសទា​ញ ពីមជ្ឈដ្ឋានអ្នក​ន​​​យោបាយ​​ខ្លះ ដែលគេមានបំណងដើម្បីគៀ​រគរប្រ​​​មូល​ប្រជាពល​រដ្ឋ​​ទៅ​គាំទ្រគេ ឲ្យទៅប្រឆាំងរាជរ​ដ្ឋា​ភិ​បា​​ល តាម​រយៈកា​​រ​ធ្វើបាតុក​ម្ម។

សម្តេច​ក្រឡា ហោម ស ខេ​ង​ឧបនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​​អះ​អាង​​ថា ប្រសិនបើ​មានការ​ផ្តួ​ល​រំលំ​​រាជ​រដ្ឋាភិ​បាល​ស្របច្បាប់ នា​ពេល​បច្ចុ​ប្បន្ន​​ចោល​​នោះ ប្រៀប​ដូច​ជា ប្រទេស​កម្ពុជា​ត្រូវ​​​រុះរើ​​សា​ជា​​ថ្មី​​អី​ចឹ​ង ។ ការ​បញ្ជាក់​របស់​​សម្តេច ស ខេ​ង ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​​ក្រៅ​ប្រទេស​​បាន​​កំពុ​ង​តែ​​ញុះញង់ និង​កៀរគ​រ​គាំ​ទ្រ​ខ្លួន និង​ប្រជាព​ល​រដ្ឋ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​​ប​​ច្ចុប្ប​ន្ន ។ ជាក់ស្តែង​នោះ កាលពី​ថ្ងៃ​ទី​១២ សីហា​ក្រុមប្រឆាំង​នៅ​​​ប្រទេស​​ជប៉ុន ​បាន​ធ្វើ​បាតុកម្ម ដើម្បី​ប្រកាស​មិន​ទ​ទួ​ល​រា​ជរ​ដ្ឋាភិបាល​ដែល​កំពុង​​ដឹកនាំ​ដោយ​សម្តេច​តេ​​​ជោ ហ៊ុន សែន​នោះ​ទេ ។ យ៉ាងណា​ក្តី​សម្តេច​​​ក្រឡាហោ​ម​ស ខេ​ង ថ្លែង​ថា ៖​ស្រុក​​យើង​​កំពុង​​មាន​​សន្តិភាព​ពេញលេញ អត់​មាន​ទ័ព​ក្រៅច្បាប់​ ឬ​ហៅ ថា​ឧ​ទ្ទាម​ដើម្បី​​​ម​ក​ធ្វើ​សង្គ្រាម​ជាមួយ​​រា​ជរដ្ឋា​ភិបាល ដោយ​កៀរគរ​កម្លាំ​ង​​កងទ័ព ឬ​រើស​ពី​ទ័ព​ពី​​ប្រជា​ជន​​ទៅ​ច្បាំ​ង​ទេ ។ នេះ​ជា​ការ​ជោគជ័យ​ទាំងអស់​គ្នា​ ។

សម្តេច​បាន​បន្ត​ថា ប្រ​សិន​មក​ដល់​ពេល​នេះ​​មិ​ន​ទា​ន់​មា​ន​សុ​ខ​ស​ន្តិភាព គឺ​យើង​មិន​អាច​ធ្វើ​​អ្វី​​បាន​​នោះ​ទេ ។ ពិត​នៅ​តំ​បន់​​នេះ (​បាត់ដំបង​) ប៉ុន្តែ​ក្នុង​នាម​​​ជា​អ្នក​​រួមចំ​ណែក​​ដឹកនាំ​មួយ ខ្ញុំ បាន​ឆ្លងកាត់​តំ​បន់​​នេះ​ជា​ច្រើន​លើក​ច្រើ​ន​សារ ដើម្បី​មក​សួរសុខទុក្ខ​កង​ទ័​ព​ដែ​ល​ឈ​រជើង​នៅ​កន្លែង​នេះ ។ ពេល​នេះ​អត់​មាន​ស​ន្តិ​ភាព​ទេ គឺ​មាន​អារម្មណ៍​​មួយ​​ភ័យ ហើយ​ត្រូវ​ប្រយ័​ត្ន​ប្រយែង ព្រោះ​ខ្លាច​គេ​បាញ់​តាម​​ផ្លូ​វ ប៉ុន្តែ​មក​ដល់​ពេល​នេះ​យើង​​មាន​​សន្តិ​ភាព​​មិ​ន​បារ​ម្ភ​​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ស ខេ​ង ក៏​បាន​គូសប​ញ្ជា​ក់​ថា ៖​អ៊ីចឹ​ង​ទេ យើង​នាំ​គ្នា គិត​មើល​ថា ក្នុង​ពេ​ល​​យើង​​មាន​​សុខ​​សន្តិភា​ព​បែប​នេះ យើង​គួរ​នាំ​គ្នា​គិត​ដើម្បី​​​កសា​ង​ជីវភាព​របស់​យើង​​​ឲ្យ​​សម្បូរ​​សប្បា​យ ។ យើង​បាន​សុខ​ហើយ យើង​ត្រូវ​នាំ​​​គ្នា​គិ​ត​ពី​ជី​វភាព បើ​មិន​ដូច្នេះ​មិន​​ត្រឹ​មត្រូវ​​ទេ អ៊ីចឹង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​​លើក​​ស្ទូ​យ​​ជី​វភាព​​រ​បស់​​យើង​ ។

សម្តេច​ស ខេ​ង ក៏​អំពាវនាវ​ដល់​ប្រជាពល​រ​ដ្ឋ​កុំ​​ជឿ​ការ​ឃោសនា​អូស​ទាញ​ពី​ម​ជ្ឈ​ដ្ឋាន​​អ្នកន​យោបាយ​​ខ្លះ ដែល​មាន​បំណង​ដើ​ម្បី​​កៀរ​គរ​ប្រមែប្រមូល​ប្រជាពលរដ្ឋ​​​ដែល​​គាំទ្រ​​ទៅ​ប្រ​ឆាំង​​រាជ​រដ្ឋាភិបាល​ឲ្យ​សោះ តាម​​រយៈ​បាតុកម្ម ឬ​មហា​​បា​តុកម្ម​​ជាដើម ។ សម្តេច​បញ្ជា​ក់​ថា ៖ការ​ធ្វើ​បាតុកម្ម​នេះ​ប្រវត្តិសាស្ត្រ​​​បាន​​ព្រមាន​​យើង​​រួច​ហើយ គឺ​រដ្ឋាភិបាល​ស​ព្វ​ថ្ងៃ គឺជា​រដ្ឋាភិបាល​កើត​​​ចេញ​ពី​​ការ​​បោះ​ឆ្នោ​ត​ដោ​យ​ប្រជាពលរដ្ឋ​ជាង​​៨០% ដោយ គ្មាន​អំពើ​ហិង្សា​របួស​​ស្នា​ម ឬ​ស្លាប់​នោះ​ទេ ។ ហើយ​មានការ​ទ​ទួ​លស្គាល់​​ពី​​លក្ខណៈ​​អ​ន្តរជាតិ បើ​ទោះបីជា​ប្រទេស​មួ​យ​​ចំនួន​មិន​បាន​ទ​ទួ​លស្គាល់ តែ​ប្រទេស​ច្រើន​គេ​​​ទទួល​ស្គាល់​ ។ ជាក់ស្តែង​នោះ​មក​​ដ​ល់​ពេ​ល​នេះ​ កម្ពុ​ជា​កំ​ពុង​ធ្វើ​ទំនាក់ទំនង​​ជាមួ​យ​បណ្តា​ប្រទេស​ទាំងអស់​​លើ​​សក​លលោ​ក ហើយ​មិន​បាន​​​ចាត់​​ទុក​ប្រទេស​ណា​ជាស​​​ត្រូវ​​នោះ​ទេ​ ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស​ខេ​ង ក៏​បាន​បញ្ជាក់​​​យ៉ាង​​ម៉ឹង​​ម៉ាត់​ថា ជំហរ​នយោបាយ​​​របស់​​កម្ពុជា គឺ​ស្វាគមន៍​មិត្តភក្តិ​​ប​ណ្តា​ប្រ​ទេស​ទាំងអស់ នៅ​លើ​សក​លលោ​ក ដោយ​មិន​ប្រកាន់​​និ​ន្នាការ​​នយោបា​យ​​នោះ​ទេ ។ សម្តេច​ថា ៖​ចង់​និយាយ​ថា ​ប្រទេស​នោះ​ប្រកាន់​រ​ប​ប​នយោបាយ​លទ្ធិប្រជាធិបតេ​យ្យ​​សេរី​​ពហុ​បក្ស ដូច​កម្ពុជា​ក៏​យើង​​ស្វា​គមន៍ ប្រទេស​ប្រកាន់​របប​​​កុ​ម្មុ​​យ​នី​ស្ត​ក៏​​យើង​​ស្វាគ​មន៍ ។ ព្រោះថា ពេល​នេះ​ទំនាក់​ទំន​ង​អ​ន្តរជាតិ​ចង់​​ដូ​រ​ហើយ ដោយ​ពី​មុន​ប្រទេស​មហា​អំ​ណាច​ គឺ​នយោបាយ​ទំនាក់ទំ​ន​ង​កា​រ​​បរទេ​ស​គេ​​ពឹ​ងផ្អែក​លើ​មនោគមន៍វិជ្ជា​រ​បស់​​គេ ឯ​រឿង​ផ្សេង​​ទៀ​ត​គេ​​ដូរ​​ហើយ ។ គេ​ឥឡូវ​គេ​គិ​ត​គូរ​​រឿង​​រកស៊ី​​ជាមួ​យ​គ្នា ប្រទេស​សេរី​ម​ក​​ធ្វើ​ស​ម្ព័ន្ធមិ​ត្ត​ជាមួយ​ប្រទេស​កុ​ម្មុ​យ​​នី​ស្ត​ក៏​មា​ន​ដែរ ហើយ​ប្រទេស​ប្រទេស​​កុ​ម្មុ​យ​នី​ស្ត​យ៉ាង​​ជិត​ស្និ​ទ្ធ​ជាមួ​យ​សេ​រី​ក៏​មាន ដើម្បី​ផ្លាស់​ប្តូរ​​សេ​ដ្ឋកិច្ច​​ក៏​​មាន​ដែរ​។ សព្វ​ថ្ងៃនេះ​រាជរដ្ឋាភិបាល​បាន​កំពុង​​​ខិតខំ​​ពង្រឹ​ង​ស​ន្តិសុខ និង​ស្ថេ​រ​ភាព ទំនាក់ទំនង​ឲ្យ​កា​ន់​តែ​រឹ​ង​មាំ​​បន្ថែ​ម ។

ស្ពានថ្មចំនួន៥ខ្សែដែលតភ្ជាប់រវាងតំ​ប​ន់ទីប្រ​ជុំជន ទៅកាន់តំបន់ជនបទ ត្រូវបាន​សម្ពោ​ធដាក់​ឲ្យប្រជពលរដ្ឋធ្វើដំណើរ​ឆ្ល​ងកាត់ ។ ក្រោយបញ្ចប់គម្រោងសាងសង់ស្ពាន​ថ្មី​ជាស​មិទ្ធផលអ​ភិវឌ្ឍ​ន៍តំបន់ក្រៅទីប្រជុំជន នៅព្រឹកថ្ងៃទី១៤​ សីហា​នេះ សម្តេចក្រឡាហោ​ម ស ខេង ឧបនាយ​ក​រដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងមហា​ផ្ទៃ បានប្រកាសបើកស​ម្ពោធ​ដាក់ឲ្យប្រើប្រា​ស់ជាផ្លូវ​ការ នូវសមិទ្ធផលស្ពា​នថ្មថ្មីចំនួ​ន៥កន្លែង ក្នុងខេត្តបាត់ដំ​បង ដែលស្ថិតនៅក្នុងស្រុកបវេ​ល ស្រុកឯកភ្នំ ស្រុកកំរៀង ស្រុកសំឡូត និងស្រុកបាណន់ សរុបប្រវែងចំ​នួន៤៣​៥ម៉ែត្រ​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានច្រាំងចោត មាន​ប្រវែង​១៦២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអនុវត្តការសាងស​ង់ដោ​យបញ្ជា​ការដ្ឋា​នវិ​ស្វកម្ម អគ្គបញ្ជាការ នៃក្រសួងការពារជាតិ និ​ងត្រូវបា​នត្រួត​ពិនិត្យកា​រសា​ងសង់ ដោយនាយកដ្ឋានហេដ្ឋារចនាស​ម្ព័ន្ធ​សាធារ​ណៈ នៃក្រសួងសាធារណការ​ និងដឹ​កជញ្ជូន ដោយប្រើប្រាស់ រយៈពេលសាងសង់ ចំ​នួន២ឆ្នាំ ដែលបានចាប់ផ្តើមសាងស​ង់​ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ​និងប​ញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៩ ចំណាយថវិការាជ​រ​ដ្ឋាភិបា​លសរុ​បប្រមា​ណជា ​៤.៩​៧១លានរៀល ប្រមាណជាង១លាន​ដុល្លា​រអា​មេរិក។

ដោយឡែក ស្ពា​ន៤កន្លែងផ្សេងទៀតរួមមាន​ ទី១៖ ស្ពានប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិមាក់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណ​ជា​១.៧១២ លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ​ ឆ្នាំ២០១៧ និង​បានប​ញ្ចប់នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ទី២៖ ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែក​កញែ​ង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាល​សរុ​បប្រ​មាណ​ជា ៣.១៥១​លានរៀល ដោយបានចាប់ផ្តើម​សាងស​ង់នៅថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២​០ ខែឧសភា ឆ្នាំ២០១៩។ ទី៣៖ ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំ​កំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបា​ល​សរុប​ប្រមា​ណជា ​២.៤៥៩លានរៀល ដោយបានចាប់ផ្តើមសាង​ស​ង់នៅថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០១៨។ និងទី៤៖ ស្ថានប្រវែង១០២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេក​ក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំ​បង ​ប្រើប្រាស់ថវិការាជរដ្ឋាភិបាល​ស​រុ​បប្រមា​ណជា​ ៣.១៥១លានរៀល ដោយបានចាប់ផ្តើមសាង​ស​ង់នៅថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់​នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

សមិទ្ធផលថ្មីរុញច្រានតំប​ន់ទីប្រ​ជុំជ​នតាម​បណ្តាស្រុក​ នីមួយៗឲ្យស្ថិតនៅកៀកជាប់គ្នានេះ បានបង្កលក្ខណៈយ៉ាងសំខាន់ទៅដល់ការធ្វើដំណើរឆ្ល​ង​កាត់ទៅ​មក​បានប្រ​សើរ ពិសេសការដឹកជញ្ជូ​នផ​លិតផ​លនានាជាច្រើន ទៅកាន់ទីផ្សារបានឆាប់​រ​ហ័សនិងទា​ន់ពេ​លវេលា​ ដែលកន្លងមកបញ្ហាខា​ងលើតែ​ងតែជួ​បការរាំ​ងស្ទះ និងឧបសគ្គជាច្រើន​ដោយ​សារកា​រឆ្ល​ងកាត់ស្ពានឈើចាស់ទ្រុឌទ្រោម​ពោរ​ពេញ​ដោយក្តី​បារម្ភ៕

អត្ថបទដែលជាប់ទាក់ទង