ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត ២នាក់ ក្លែងឯកសារប្លង់ដីប្រជាពលរដ្ឋ

64

កំពត៖ សមាជិកក្រុមប្រឹក្សាក្នុងស្រុកឈូកចំនួន២នាក់ ដែលជាប់ចោទពីបទក្លែងបន្លំឯកសារប្លង់​ដី​របស់​ពលរដ្ឋ រស់នៅភូមិវាល​ក្រ​សាំង ឃុំតាកែន ស្រុ​កឈូក​ ខេត្ត​កំពត ត្រូវបានកងកម្លាំងន​គរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំ​ពត​ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលជាការឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះ​រប​ស់ជន​សង្ស័យទាំង ២នាក់។

នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំ​ពត បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់រួមមាន ១) ឈ្មោះ ហង់ ប៊ូញ ភេទប្រុស កើ​តឆ្នាំ​១៩៧២ បច្ចុប្បន្នរស់នៅនៅភូមិ​កោះ​ស្លា ឃុំត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ជាស​មាជិក​ក្រុមប្រឹក្សាស្រុកឈូក​ ខេត្តកំ​ពត ចាប់ខ្លួ​នពីបទ​ ក្លែងលិ​ខិត​សាធារ​ណៈ ដែលបានប្រព្រឹត្តនៅភូមិ​វា​លក្រសាំ​ង ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃ៣០​ ខែវិច្ឆិកា ឆ្នាំ២០​១៨ ដោយ​ប្រើវិធី (បញ្ចេះ បង្ខំ អ្នកកា​ន់តា្រ និងមេឃុំតាកែន​ ស្រុកឈូក ឲ្យលុបកែទីតាំងដីពី​ភូ​មិកោះស្លា​ ឃុំត្រពាំងភ្លាំង ​មកជា​ភូមិវា​លក្រសាំ​ង ឃុំតាកែន ស្រុកឈូក និងចុះហត្ថលេខាត្រួតលើលិខិត​រ​បស់​មេឃុំត្រ​ពាំង​ភ្លាំង ដែលបា​នចុះ​ហត្ថលេ​ខារួច​ហើយ) និង២) ឈ្មោះ ឃុត វ៉ាន ភេទប្រុស កើតឆ្នាំ១៩៧៣ សព្វថ្ងៃរស់នៅភូមិ​ជ័យ​តាស្វា​យ ឃុំតាកែន ស្រុកឈូក ជាសមាជិ​កក្រុមប្រឹក្សាឃុំតា​កែន ស្រុកឈូក ពីបទក្លែងលិខិតសាធា​រណៈ ដោ​យប្រើវិ​ធី (លុប កែទីតាំងដី ពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង ម​កជាភូ​មិវា​លក្រសាំ​ង ឃុំតាកែន ស្រុកឈូក រួចបោះត្រា និងឱ្យមេឃុំតាកែ​ន ចុះហត្ថ​លេខា​ត្រួតលើលិខិតរ​ប​ស់មេ​ឃុំត្រ​ពាំងភ្លាំ​ង ដែ​លបា​នចុះហ​ត្ថលេខា​រួចហើ​យ)​។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា អំពើ​ក្លែង​ឯកសារនេះ នាំឱ្យប៉ះពាល់ផលប្រ​យោ​ជន៍​ស្របច្បាប់​រប​ស់ឈ្មោះ ​ទ្រួន អេង ម្ចាស់ប្លង់រឹងនៅភូ​មិវា​លក្រ​សាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានសម​ត្ថកិច្ច កំពុងសាកសួរយកចម្លើយ និងកសាងសំណុំ​រឿ​​ង ដើម្បីអនុ​វត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង