ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករសំណង់ឡើងជួសជុលសំយ៉ាបផ្ទះ ផុងជើងជាន់កញ្ចក់សំយ៉ាបបែកធ្លាក់មកក្រោមបោកក្បាលនិងបោកខ្លួនប្រាណទៅនឹងបេតុងបែកឈាមរបួសធ្ងន់ ស្លាប់ពេលបញ្ជូនមកពេទ្យ

198
ភ្នំពេញ៖ កម្មករសំណង់បានស្លាប់ពេលបញ្ជូនមកពេទ្យ ក្រោយពីឡើងជួសជុលសំយ៉ាបផ្ទះផុងជើងជាន់កញ្ចក់សំយ៉ាបបែកធ្លាក់មកក្រោមបោកក្បាលនិងបោកខ្លួនប្រាណទៅនឹងបេតុងបែកឈាមរបួសធ្ងន់នោះ។
 តាមប្រភពព័ត៌មានពីប៉ូលីសមូលដ្ឋានបានអោយដឹងថា
មានកម្មករសំណង់ឡើងជួសជុលសំយ៉ាបធ្លាក់ស្លាប់ នៅមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ  ថ្ងៃទី១៣-០៨-២០១៩ម៉ោង០៩និង២០នាទី។
  សពជនរងគ្រោះឈ្មោះ រី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ស្នាក់នៅផ្ទះជួល ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។
 មន្ត្រីប៉ូលីសដដែលថា  ៖ មុនពេលកើតហេតុមេកា សំណង់បានទទួលម៉ៅការជួសជួលសំយ៉ាប មន្ទីរពេទ្យជោរៃ (ចំណុចកើតហេតុ) រួចក៏មានកម្មករសំណង់០៣នាក់ ឈ្មោះរី ដានី (ជនរងគ្រោះ), ឈ្មោះមាឃ មែល និងឈ្មោះហុល ហៃ ឡើងទៅលើសំយ៉ាប ពេលនោះជនរងគ្រោះបានមួលខ្ចៅដោះចេញ តែដោះមិនចេញក៏យកម៉ាឡេត វាយខ្ចៅនោះ រួចក៏ផុងជើងជាន់កញ្ចក់សំយ៉ាបបែកធ្លាក់មកក្រោមបោកក្បាលនិងបោកខ្លួនប្រាណទៅនឹងបេតុងបែកឈាមរបួសធ្ងន់ ត្រូវបានមន្ទីរពេទ្យជោរៃ បញ្ជូនទៅសង្គ្រោះបន្ទាន់។ រហូតដល់ម៉ោង១២និង២៥នាទីថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅពិនិត្យកន្លែងកើតហេតុ។
 តាមការសន្និដ្ឋាន ៖ យោងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ថា ៖ ជនរងគ្រោះស្លាប់ដោយសារការ ប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ។
-បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដែលជាប់ទាក់ទង