បុរសញៀនល្បែងចាញ់អស់លុយ យកប្រពន្ធភ្នាល់ស្រង់ដើម បើចាញ់ ឲ្យអ្នកឈ្នះ រំលោភប្រពន្ធម្នាក់ពីរដង ធ្វើអោយនាងស្ទើរស្លាប់
ប្រទេសឥណ្ឌា៖ ពិតជាគ្មានអ្នកណានឹកស្មាន ដល់នោះទេខណៈបុរសញៀននឹងល្បែងបៀរ pokerម្នាក់ បន្ទាប់ពីលេងចាញ់អស់លុយកាក់ពីខ្លួន បានសម្រេចចិត្តលេងភ្នាល់ដាក់ប្រពន្ធម្ដង
ដោយសន្យាថាបើខ្លួនលេងចាញ់នឹងឲ្យដៃគូរពីរនាក់នោះរួមភេទជាមួយប្រពន្ធខ្លួនម្នាក់ពីរដងៗ តែបើខ្លួនឈ្នះគឺសុំយកលុយមកវិញទាំងអស់ តែជាអកុសលទឹកចុងក្រោយគាត់បាន
ចាញ់ទៀតជាហេតុនាំឲ្យបុរសជាប្ដីឆ្កួតនិងល្បែងម្នាក់នេះសម្រេចបង្ខំឲ្យប្រពន្ធរបស់ខ្លួនដេករួមភេទជាមួយអ្នកឈ្នះល្បែងពីប្ដីខ្លួនបានសម្រេចដូចការសន្យានោះមែន ។
ទោះជាយ៉ាងណាបុរស ជាប្ដី និងស្រី្ដជាប្រពន្ធមិនត្រូវបានគេបង្ហើបឲ្យដឹងពីអត្តសញ្ញាណនោះទេ ពួកគេក៏បានទុកកិត្តិយសលាក់ឈ្មោះលាក់ត្រកូលឲ្យដែរ ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងលិច ប្រទេសឥណ្ឌា។
ប្រភពដដែលនេះបានបញ្ជាក់ថា បុរសជាប្តីជាអ្នកញៀននឹងការលេងបៀ Poker ជាខ្លាំង ហើយក្នុងថ្ងៃកើតហេតុក្រោយចាញ់បៀអស់លុយ គាត់ក៏បានសម្រេចលេងបៀបន្តទៀតដោយភ្នាល់ដាក់ប្រពន្ធរបស់គាត់ និង
បានភ្នាល់គ្នាក្នុងលក្ខខណ្ឌថា បើគាត់ចាញ់បៀមួយដៃនេះ គាត់នឹងអនុញ្ញាតឲ្យដៃគូលេងបៀជាបុរសពីរនាក់រួមភេទជាមួយនឹងប្រពន្ធរបស់គាត់ម្នាក់ពីរដង តែបើគាត់ឈ្នះគាត់នឹងយកលុយមកវិញ។
ជាសំណាងអាក្រក់គាត់ក៏បានចាញ់បៀទៀត ហើយគាត់ក៏បានបង្ខំឲ្យប្រពន្ធរបស់គាត់រួមភេទជាមួយគេរហូតបានសម្រេចតាមការភ្នាល់គ្នា។ យ៉ាងណាក្តី ក្រោយបែកធ្លាយដំណឹងនេះ បុរសជាប្តីដែលឆ្កួតនឹងល្បែងរូបនេះត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ។
គួបញ្ជាក់ដែរថានេះគឺជាសារដាស់តឿនមួយដល់អ្នកញៀនល្បែងមិនថាប្រុស ឬស្រីនោះទេដល់កាលណាចាញ់ដល់ ក ទៅហើយអ្វីៗក៏ហ៊ានធ្វើដែរជាពិសេសលក់ទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លី
ជាងនេះទៅទៀតបើសម្រាប់មនុស្សស្រីមួយចំនួនតូចវិញបើកាលណាចាញ់អស់លុយពីខ្លួនទៅហើយនោះមិនងាតែទ្រព្យសម្បត្តិក្រៅខ្លួននោះទេទេដែលហ៊ានលួចលក់នោះសូម្បីតែទ្រព្យសម្បត្តិក្នុងខ្លួនដីកេរ្ដិ៍ម៉ែ១ដុំក៏អាចហ៊ានលក់ដែរ ។
ហេតុនាំសូមប្រជាពលរដ្ឋមិនថាប្រុស ស្រី ក្មេងចាស់អីនោះទេត្រូវចៀសឲ្យឆ្ងាយពីល្បែងសុីសងផ្សេងៗ វាមិនដែលឲ្យមានការរីកចម្រើននោះទេគឺមានតែការវិនាសហិនហោចប៉ុណ្ណោះ។
ជាមួយគ្នាយើងក៏សូមរំលឹកថានៅស្រុកខ្មែរយើងក៏ធ្លាប់មានករណីឧកញ៉ាម្នាក់ធ្លាប់មានលុយចាយដូចក្រដាស
ហើយដើរលេងល្បែងស៊ីសងតាមកាស៊ីណូនានាចាក់ម្ដងរាប់ម៉ឺនសែនដុល្លារ មិនយូរប៉ុន្មានធ្លាក់ខ្លួនក្ររកអង្ករច្រកឆ្នាំងស្ទើរមិនបានរស់នៅពិបាកជាងស្លាប់ទៅទៀតពេលធ្លាក់ខ្លួនឈឺគ្មានលុយមើលខ្លួន១រៀល ដើរសុំគេអ្នកដែលធ្លាប់ស្គាល់គ្នាពីលើកមុនដើម្បីបន្ដជីវិតទៅមុខទៀត ហេតុនេះសូមបងប្អូនមេត្ដាពិចារណាតាមការគួរ ៕