ជនសង្ស័យម្នាក់ត្រូវបាន មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាចាប់ឃាត់ខ្លួនករណីកាប់រុករានដីព្រៃ
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆយកនាំក្រ ឯកស័ក ព្រះ.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានចាប់ឃាត់ជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាពកាប់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅត្រង់ចំណុចស្រែអន្ទង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយដកហូតវត្ថុតាងរណារយន្តចំនួន១គ្រឿង និងម៉ូតូWave ចំនួន១គ្រឿង យកទៅរក្សាទុកបណ្ដោះនៅស្នាក់ការអភិរក្សបរិស្ថានមេម៉ង់។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម្រេីម សេន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅរស់នៅភូមិ ពូងោល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នមន្រ្តីជំនាញបរិស្ថានកំពុងសាកសួរជនស្ស័យនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕