ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ នៅ​ខេត្តសៀមរាប ដែល​ផ្ទុះ​ឆេះ គ្មាន​ច្បាប់​អនុញ្ញាត​​

54

សៀមរាប៖ បន្ទាប់ពីមានឧបទ្ទវហេតុនៃការផ្ទុះស្ថានីយបញ្ចូលឧស្ថ័នឥន្ធនៈ (LPG) នៅខេត្តសៀមរាប បណ្តាលឲ្យមានអ្នករបួស១៣នាក់ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រ​កាស​ថា ស្ថានីយ​ប​ញ្ចូល​​ឧស្ម័ន​​ឥន្ធនៈ ដែល​បាន​ផ្ទុះ​​ឆេះ​​ដ៏​រន្ធត់ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប គឺ​ពុំមាន​​ច្បាប់​​អនុ​ញ្ញាត​​ត្រឹម​ត្រូវ​ពី​​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋា​ន​ ក្នុង​តំបន់​ក្នុងការ​​សា​ងសង់​ និង​ធ្វើ​អាជីវក​ម្ម​​បញ្ចូ​ល​​ឧស្ម័ន​​នោះ​ទេ​ ហើយក្រសួង​រ បាននិង​​កំពុ​ង​​បន្ត​​នីតិវិ​ធី​ស្រា​វជ្រាវ​លើ​ករណី​នេះ​​បន្ថែ​មទៀត​​។​

ក្រសួង​រ៉ែ និងថាមពល ក៏សូមណែនាំដល់សាធារណជនថា ការប្រ​កប​​អាជី​វកម្ម​បើក​ដំណើរការ​ស្ថានីយ​​ប្រេ​ង ជាពិ​សេស​​ឧស្ម័ន​ឥន្ធនៈ ( LPG​ ) ត្រូវតែមាន​វិជ្ជា​ជី​វៈ បច្ចេកទេស​សុវ​ត្ថិ​ភាព​​ឲ្យ​​បាន​ច្បាស់លាស់​​ត្រឹម​ត្រូវ ហើយ​តម្រូវ​ឲ្យ​​មា​នច្បាប់​​អនុ​ញ្ញាត​​ពី​ក្រសួង​ជំនាញ​ និង​ស្ថាប័ន​ពា​ក់​ព័ន្ធ ចៀសវាង​​ការបង្ក​ឲ្យ​មាន​ហានិភ័យ​គ្រោះ​ថ្នា​ក់​ដ​ល់​​ខ្លួនឯង និង​អ្នកដទៃ​​​បែប​នេះ​។​

សូម​រំលឹកថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍​ផ្ទុះ​ឆេះ​ស្ថានីយ​បញ្ចូ​ល​​ឧស្ម័​​ន​​ឥន្ធនៈ មួយដ៏រន្ធន់ បានកើតឡើង នៅតា​ម​បណ្តោយ​ផ្លូវ​លោក​​តា​​​នើ​យ ខេត្ត​សៀម​រាប បាន​​បង្ក​ឲ្យ​មា​ន​​គ្រោះថ្នា​ក់ និង​របួស​​​ដល់​ប្រជា​ពលរ​ដ្ឋ នៅ​ជុំវិញ​តំបន់​​នោះ​ សរុប ១៣​នាក់ ដោយមាន​ជនបរទេស ​២​នាក់​។ ក្នុងនោះ មាន​ប៉ូលិស​ម្នាក់​ ដែល​បាន​ចូ​ល​​ជួយ​សង្គ្រោះ​ ក្នុង​ហេតុការ​ណ៍​​នោះ ក៏បាន​រងរបួស​រ​លា​​ក​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅ​​​មន្ទី​រពេទ្យ​នៅប្រទេសថៃ​៕​

អត្ថបទដែលជាប់ទាក់ទង