ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហួសចិត្ត​!​ គ្រោះថ្នាក់​បែប​នេះមិនមែន​ជាករ​ណី​ចៃ​​​​ដន្យ​​ឡើ​យ​​ដាច់​កន្ទុយសណ្ដោងក្រោយរថយន្ត​​ដឹ​កទំ​​និញ​​កុងតឺន័រ​មួយគ្រឿ​ង​ ម៉ា​ក​HINO របស់​ក្រុម​ហ៊ុន​ដែល​​មាន​លេខ​សម្គាល់​ 295​ លើផ្លូវជា​តិ​លេខ៤

59

កំពង់ស្ពឺ​ ៖​ កាលពី​វេលា​ម៉ោង​៩និង៣៥នាទី​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែសីហា ឆ្នាំ២០១៩​ ស្ថិតនៅ​លើផ្លូវជា​តិ​លេ​ខ៤​ ចន្លោះ​គីឡូម៉ែត្រ​​លេ​ខ​PK​ 38+600 ចំណុចភូមិស្លា​ ឃុំវល្លិសរ ស្រុកសំរោងទង​ រថយន្ដមួយគ្រឿង ​ម៉ាក​ HINO​ ក្បាល​ព​ណ៌​ខៀវ លា​យលឿង​ ពាក់ផ្លាកលេខភ្នំពេញ​3A​-​97​0​9 ស​​ណ្ដោ​ង​សឺ​មីរឺម៉ក​ ពាក់ផ្លាកលេខភ្នំ​ពេ​ញ4A​-00​85 ផ្ទុក​កុងទីន័រ​ អ្នកបើក​ប​រមិន​ស្គាល់ឈ្មោះ​ និងទីលំនៅក្រុមហ៊ុនដឹកជញ្ជូន​​លុះ​មកដល់ចំណុចខា​ងលើបានដា​ច់​​សឺ​មីរឺម៉​កចេ​ញពីក្បា​ល​​ធ្លាក់​​មកលើ​ផ្លូវជាតិ​ អូសចំងាយប្រ​មា​ណ​ប្រវែង៣០ម៉ែត្រ ប៉ុ​ន្តែ​មិនបង្ក​ឲ្យរងរ​បួស​ដល់ម​នុស្ស​ទេ។

តាមការបញ្ជាក់ពី​ជំនាញ​ចរា​ច​រណ៍​ខេត្ដ ​បានឲ្យ​ដឹ​ងថា ករ​ណីនេះ​ គឺបណ្ដាលមករថយន្ដសណ្ដោ​ងរឺ​ម៉ក​នេះ មិនត្រួតពិនិត្យបច្ចេកទេសមុន​ចេ​ញដំ​​ណើ​រ​ចំណុចខ្វះ​ខាត​គឺ​គន្លឹះ​​​ធ្ពក់នោះ​មិន​បាន​ចូល​ញាំពេញលេញ​ (មិ​នរលាស់ពេលអូសយូ​រ​ទៅក៏​​គាំង​ គាប់ជួនផ្លូវមា​ន​រល​កក៏​ផ្ទាត់​ហើបចេញ​តែ​​ម្ដង ព្រោះសឺមី​រឺម៉ក​ផ្ទុកទំ​និញ​ធ្ងន់​)

បច្ចុប្បន្ន​កម្លាំង​នគរបាល​ចរាចរណ៍​​ខេ​ត្ដ​​បានធ្វើកា​រ​បញ្ជូ​នរ​ថយន្ដ​ និងសឺ​មីរឺម៉ក​​មកការិយាល័យ​ន​គរបាល​​​ចរាច​រណ៍​ នៃស្នង​ការដ្ឋា​នន​គរបាលខេត្ដកំពង់ស្ពឺ​​ ដើម្បី​រង់ចាំម្ចាស់ក្រុមហ៊ុនចូលមកដោះ​ស្រាយ​​ ​និងអនុវត្ដន៍តាមគោ​លការ​ណ៍ច្បា​ប់​ដោ​​យ​មិនលើកលែង។​
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានសំណូម​ពរ​ ដល់​ថៅកែ​រ​ថ​យន្ត​ គួរ​តែពិនិត្យរឿងបច្ចេកទេសយានយ​ន្ដ និងតៃ​កុងឡាន​ផង ​ព្រោះអ្នក​ខ្លះមិន​យកចិត្ដទុកដាក់លើវិធានការការ​ពារ​សុ​វត្ថិភា​ពចរា​ចរ​ណ៍ទេ​​ ចូលរួម​គោរពច្បា​ប់ច​​រា​ចរ​​ណ៍ទាំង​អស់​គ្នា​ ដើម្បី​​អនាគ​ត​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង