ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួងម្នាក់ កែតម្រូវអត្ថបទរបស់ខ្លួនដែលបានបង្ហោះ
ត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសារលើហ្វេសប៊ុកផ្លូវការ បង្គាប់ឲ្យ ម្ចាស់គណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួង កែតម្រូវអត្ថបទរបស់ខ្លួនដែលបានបង្ហោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១:០០នាទី មានគណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ បានបង្ហោះខ្លឹមសារចោទប្រកាន់ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថាមិនព្រមចុះហត្ថលេខាបញ្ជាក់លើឯកសារសុំបង់ពន្ធរ៉ឺម៉កចាស់ របស់ឈ្មោះ អើយ សុភា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងលេសតឹងតែងប្រហែលគ្មានលុយក្រោមតុ ហើយបានលោកមេប៉ុស្តិ៍លើកហេតុផលរហូត។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនសាធារណជនថា “លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ មិនមានចេតនា ឬហេតុផលណាមួយមិនព្រមចុះហត្ថលេខាឲ្យលោកស្រី អើយ សុភា នោះទេ ពីព្រោះថាឯកសារនេះមិនទាន់បានសរសេរ និងបំពេញ គ្រប់គ្រាន់តាមទម្រង់នោះទេ ទើបលោកនាយប៉ុស្តិ៍ស្នើឲ្យលោកស្រី អើយ សុភាព ទៅយកអត្តសញ្ញាណប័ណ្ណ ឬលិខិតណាដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ត្រឹមត្រូវពីអត្តសញ្ញាណរបស់ខ្លួន និងថតចម្លងដើម្បីរក្សាទុកជាឯកសារតែប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នើឲ្យម្ចាស់គណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនដែលបានបង្ហោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ”។
បើតាមគណនី facebook ហ៊ាង សុភាព កាលពីពេលថ្មីនេះ បានសរសេរសារបង្ហោះថា៣ រ៉ឺម៉កតម្លើងក្នុងស្រុកចាសយកទៅបងពន្ធជូនរដ្ឋ លោកមេប៉ុស្តិ៍មិនព្រមបញ្ជាក់ឲ្យគាត់ផង ពិបាកណស់លោកមេប៉ុស្តិ៍ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មេប៉ុស្តិ៍ផ្សេងស្រួលណាស់”។
ហ្វេសប៊ុកដដែល បានបន្តទៀតថា “ទៀតហើយលោកមេប៉ុស្តិ៍នគរបាលទន្លេបិតប្រជាពលរដ្ឋគាត់
យកឯកសារពីគយយកបំពេញ ដើម្បីយកទៅបងពន្ធសឺមីរ៉ឺម៉កចាស់ៗដំឡើងក្នុងស្រុក ដើម្បីបង់ជូនរដ្ឋឲ្យស្របច្បាប់ដើម្បីបាន
ផ្លាកលេខចំនួន (1040ដប់លានសែសិបម៉ឺនរៀលបែរជាលោកមេ
ប៉ុស្តិ៍ទន្លេបិត គាត់ថាចាំសួរគេសិនបើនិយាយទៅគួរតែចុះហត្ថលេខាឲ្យផង ក៏តឹងតែងពេក ហើយសូមលោកស្នងការនឹង
ឧត្តមអពិបាលខេត្ត មើលលោកមេប៉ុស្តិ៍ទន្លេបិតផង ប្រជាជនយកលុយបង់ពន្ធជូនតើម៉េចក៏តឹងតែងប្រហែលគ្មានលុយក្រោមតុ
ហើយបានលោមេប៉ុស្តិ៍លើកហេតុផលរហូតជួយស៊ែរបន្តឲ្យលោកស្នងការគាត់ដឹងផង។ សូមគោរមកស្នងការខេត្តកំពង់ចាម ឲ្យបានដឹងផង ប្រជាពលរដ្ឋនៅឃុំបុស្សខ្នុរ បានរអ៊ូមេប៉ុស្តិ៍យកលិខិតបង់ពន្ធរ៉ឺម៉ក់ពីគយ ទៅឲ្យគាត់ថាអញមិនដឹងទេ ប្រជាជនយកលុយទៅបង់ពន្ធជូនរដ្ឋ តើម៉េចបានជាមេប៉ុស្តិ៍គាត់ថា មិនដឹងសូមលោកស្នងការនឹងលោកអភិបាលបានដឹងផង”៕