ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​​​នាក់​​ទៀត ចូលខ្លួន​ឆ្លើយ​បំភ្លឺ​

79

ខេត្តក្រចេះ​ ៖ មេឈ្មួញឈើ​ប្រចាំ​ស្រុក​ស្នួលខេត្ត​ក្រ​ចេះ ​​ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​មនុស្ស​៦​​​នាក់​​ទៀត​ ក្នុង​នោះ ​រួម​មានកូន​ប្រុស​១​នាក់ និង​មេកា​​​៥​នាក់ បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​​​​ទីប​ញ្ជាកា​រ​អាវុ​ធហត្ថ​​ខេ​ត្តក្រចេះ នៅ​ថ្ងៃ​ទី​១៥ ​សីហា នេះ ពាក់​ព័​ន្ធជំនួញ​បទ​ល្មើស​​ព្រៃឈើ​ ​។

នេះ​ជា​ការ​ចូលខ្លួន​មក​បំភ្លឺ​​រ​បស់​​លោក​ឧកញ៉ា គង់ ក្រឹ​ង ដែល​កន្លង​មក​ត្រូវ​​​បាន​គេ​ដឹង​ថា មាន​ជាប់​ពាក់​ព័​ន្ធ​នឹ​ង​​ជំនួ​ញ​ឈើ​​ខុស​ច្បាប់​ និង​មាន​ទីតាំង​សិប្ប​កម្ម​​កែ​ច្នៃ​ឈើ​ដ៏​ធំ ​នៅ​ជាប់​ព្រំដែន​ត្រ​ពាំង​​ស្រែ ក្នុ​ងស្រុក​ស្នួល ទៅ​តាម​លិខិត​របស់​លោក​​ឧត្តម​សេ​នីយ៍ ឯក ហុង វិ​ណុ​ល មេបញ្ជាការ​​រង​​កងរា​ជ​​អាវុ​ធហត្ថ​​លើ​​ផ្ទៃប្រទេស​ និង​ជា​ប្រធាន​​ក្រុ​មការងារ ទប់ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើ​ស​ធនធានធម្មជាតិ ​ដែល​បាន​ចេញ​​លិ​ខិត​​កាលពីដើម​ខែ​សីហា​។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេម​រ​ភូមិន្ទ មេបញ្ជាការកងរាជអាវុធហ​ត្ថ​លើផ្ទៃប្រ​ទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់​ស្កា​ត់និង​បង្ក្រាប​បទល្មើ​សធនធា​នធម្មជាតិ កាលពីវេលាថ្ងៃត្រង់​ទី​៥ ខែសីហា កន្លងទៅ បានដឹកនាំកម្លាំងជាច្រើននាក់បង្ក្រាបបទល្មើសព្រៃឈើរបស់ឧកញ៉ាគង់ ក្រឹ​ង នៅស្រុកស្នួល ខេត្តក្រចេះ នៅក្បែរព្រំដែនវៀ​តណា​ម។
មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា ឧកញ៉ា គង់ ក្រឹង ដែលត្រូវបានលោកឧត្តមសេនីយ៍ឯក ហុង វិណុល កោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១៥ ខែសីហា នៅបញ្ជាការដ្ឋា​នក​ងរា​ជអាវុធហត្ថខេត្តក្រចេះ នឹងមានលទ្ធផលយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង