ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ លើកឡើងរបស់ ក្រសួងរ៉ែ និងថាមពល ថាទីតាំងផ្ទុះហ្គាសអត់មានច្បាប់អនុញ្ញាត គឺជាការគេសវេសការទទួលខុសត្រូវដើម្បីរក្សាតំណែង

40

សៀមរាប៖ ហេតុការណ៍ផ្ទុះហ្គាស និងបង្កជាអគ្គិភ័យឆាបឆេះទីតាំងបញ្ចូលហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ខាងក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានថា ស្ថានីយ៍នេះពុំមានការអនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ក្នុងការសាងសង់ និងបញ្ចូលឧស្ម័ននេះទេ។
ជាមួយគ្នានេះលោកវិល្លាម បានលើកឡលងថា បើទីតាំងបញ្ជូលហ្គាសនោះអត់មានច្បាប់ សំនួរសួរថាចុះអ្នកអនុវត្តន៍ច្បាប់តាំងពីមូលដ្ឋានដល់មន្ទីរ៉ែនិងថាមពលខេត្តរវល់ធ្វេីអ្វីបានបណ្ដោយ អោយកន្លែងមួយអត់ច្បាប់អាចបេីកជាសាធារណៈបាន ?
ឬអស់លោកពាក់ព័ន្ធចង់គេចវេសទំនួលខុសត្រូវ ? អោយតែមានបញ្ហាអីមួយលេីកឡេីងថាកន្លែងនឹងវាអត់ច្បាប់ដេីម្បីគេចវេសទំនួលខុសត្រូវ ដេីម្បីរក្សាមុខតំណែងខ្លួន ! តែបញ្ហាត្រង់ថាប្រសិនកន្លែងអត់ច្បាប់មួយអាចដំណេីរការបានក្នុងតំបន់ត្រួតត្រាដោយរដ្ឋបាល នោះរដ្ឋបាលហ្នឹងវាអសកម្មច្បាស់ណាស់ តួនាទីតូចធំមិនសំខាន់ សំខាន់បេីធ្វេីការមិនកេីត ស្មេីនឹង «អត់បានការ»៕

អត្ថបទដែលជាប់ទាក់ទង