ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធីជួបជាមួយកាង កងវ៉ានជាលើកដំបូង

62

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាសូត្រប៊ុនធីក្លិបបក្សីស្លាបដែកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
កុង កងវ៉ាន(Kong Kangwan)ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fire របស់អាស៊ីអា
គ្នេយ៍ព្រឹកថ្ងៃទី១៨សីហា ។
លើកនេះប៊ុនធីប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។កន្លងមកអ្នកប្រដាល់កម្ពុជារូបនេះប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមតែការប្រកួតក្នុងប្រភេទទម្ងន់នេះគេតែងតែជួបបរាជ័យរហូតព្រោះគេត្រូវសម្រកទម្ងន់
ដោយសារតែគេរក្សាទម្ងន់មិនបាន ។
ពេលផ្គូរផ្គងប៊ុនធីប្រកាសវ៉ៃក្នុងប្រភេទទម្ងន់៦០គីឡូក្រាមតែពេលថ្លឹងមុនប្រកួតទម្ងន់របស់គេឡើងដល់៦៣,៥០គីឡូក្រាមហេតុនេះគេត្រូវរត់សម្រកទម្ងន់ចុះមកឲ្យការកំណត់។ជួនកាលគេសម្រកបានតែដល់ពេលឡើងប្រកួតកម្លាំងរបស់គេលែងមានតែម្ដង ។ពេលខ្លះសម្រកមិនបានគេសុខចិត្តបោះបង់ការប្រកួតចោលក៏មាន
ដែរ ។
ពេលនេះប៊ុនធីប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមហេតុនេះកម្លាំងគេពេញល្អគេអាចនឹងវ៉ៃបានល្អ
​ដែរ ។ គេមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៨២ដង ចាញ់២២ដង និងស្មើពិន្ទុ៤ដង ។ចំពោះកុង កាងវ៉ានវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ដែរ ។គេជអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដែលមានប្រ
​វត្តិប្រកួតចំនួន៨៣ដងឈ្នះ៦៦ដង ចាញ់១១ដង និងស្មើពិន្ទុ១ ដង ។នរណានឹងឈ្នះក្នុងជំនួបនេះ ។

អត្ថបទដែលជាប់ទាក់ទង