ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ម្នាក់ដែលមានសតិមិនប្រក្រតីប្រេីកាំបិតអារក សម្លាប់ប្អូនស្រីជីដូនមួយ បង្កេីតរហូតស្លាប់បាត់បង់ជីវិតក្នុងលំនៅដ្ឋាន

53

នៅថ្ងៃ ព្រហស្បតិ៍ ១៥​ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ១៥​ ខែ សីហា ឆ្នាំ ២០១៩​ វេលាម៉ោង ១៧និង ៣០នាទី​នៅចំណុចក្រុមទី ០១ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយបានកើតឡើងបង្កដោយជនសង្ស័យ ឈ្មោះ ជុំ​ ជោគ​ជ័យ​( ហៅ ជ័យ )ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​បានយកកាំបិតចែតធ្វើសកម្មភាពអារ​កសម្លាប់ជនរងគ្រោះ ឈ្មោះ អ៊ុន​ កញ្ចនា (ហៅ ប៉ប) ភេទ ស្រីអាយុ ១៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានកេីតហេតុខាងលេី​ (ត្រូវជាបងប្អូនជីដូន​មួយ)​បណ្តាលឲ្យស្លាប់​បាត់បង់ជីវិត​ ក្នុងខណ:ជនរងគ្រោះព្រមទាំង​ ក្រុមគ្រួសារកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំ​នៅ​ដ្ឋាន។ ពេលធ្វេីសកម្មភាពនេះជនសង័្សយមិនបានរត់គេចខ្លួនទៅណាទេ​ ហេីយ​ក៏ត្រូវបានឃាត់ខ្លួន​ភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដេីម្បីធ្វេីការស្រាវជ្រាវ។

លោកវរសេនីយ៍ត្រី​ ស​ គឹមឡុង​ អធិការ​នគរ​បាលស្រុកមោងឫស្សី​ បានបញ្ជាក់ថា​ ជនសង័្សយ​ខាងលេី(មានសតិមិនប្រក្រតី)កំពុងព្យាបាលជម្ងឺសសៃប្រាសាទដោយឱសប្រចាំថ្ងៃ។
ក្នុងពេលកេីត​ហេតុជនសង័្សយរូបនេះយកកាំ​បិត​ចែតមកចាប់សក់ក្បាលជនងគ្រោះពីក្រោយអារកបណ្តាលឲ្យដាច់សសៃឈាមធំស្លាប់ភ្លាមៗមិនអាចជួយ​សង្រ្គោះបានឡេីយក្នុងពេលដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតក្នុងគ្រួសាកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំនៅ​ដ្ឋាន។ លោកអធិការបានបន្តថានៅចំពោះមុខការ​សាក​សួរដោយសមត្ថកិច្ចនគរបាលចម្លេីយរបស់ជនដៃ​ដល់រូបនេះ​មិនទាន់យកជាបានការទាំងស្រុងនៅឡេីយទេ​ បេីទោះបីជាគេបានទទួលស្គាល់ថា​ខ្លួនគេជាអ្នកប្រព្រឹត្តក្នុងករណីឃាតកម្មនេះក៏​ដោយ។

លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​បានឲ្យដឹងថា​ បេីទោះបី​ពេលនេះជនសង័្សយឈ្មោះ​ ជុំ​ ជោគ​ជ័យ​(ហៅ​ជ័យ)​អាចថាមានសតិមិនប្រក្រតីក៏ដោយចុះ​ តែនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅសា​លា​ដំ​បូងខេត្តបាត់ដំបងនៅថ្ងៃស្អែកទី១៦​ ខែ​ សីហា​ ឆ្នាំ​២០១៩៕

អត្ថបទដែលជាប់ទាក់ទង