ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មឿន សុខហ៊ុចស្វាគមន៍រ៉ុង ណាក់ផា

110


​ភ្នំពេញ៖លើសង្វៀនងអ្នកប្រយុទ្ធកំពូលឋាមពលChampionរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៨សីហាអ្នកប្រ​ដាល់កម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ថៃរ៉ុង ណាក់ផា(Roung Nakpha)ដោយប្រកួត​គ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម​។

​អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ដែរតែសម្រាប់សង្វៀនអាស៊ីអាគ្នេយ៍​វិញនេះជាលើកដំបូងហើយ ។គេជាអ្នកខ្លាំមួយរូបដែលមិនជាស្រួលទប់ទល់នោះទេតែសម្រាប់ង្នកប្រដាល់កម្ពុជា​សុខហ៊ុចវិញនោះក៏កាន់តែអស្ចារ្យណាស់ទៅទៀត ។

​សុខហ៊ុចមួយរយៈនេះមានការធ្លាក់ចុះច្រើនដោយសារតែគេប្រកួតជាប់គ្នារៀងរាល់សប្ដាហ៍ពេកធ្វើឲ្យ​កម្លាំង និងបច្ចេកទេសរបស់គេស្រុតចុះតែម្ដង ។អ្នកប្រដាល់រូបនេះអាចនឹងខុចខ្លួនប្រសិនបើគេនៅតែបន្តការប្រ​កួតដោយមិនគិតពីសុខភាព និង កម្លាំបបែបនេះ ។

​ចំពោះរ៉ុង ណាក់ផាវិញគេក៏ជាជើងខ្លាំងមួយរូបដែលធ្លាប់មកចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុក​ខ្មែរជាច្រើនលើកដែរហើយ ។ការប្រកួតនេះគូប្រកួតមិនអាចមើលស្រាលគ្នាបាននោះឡើយចាំមើលនរណាជា​អ្នកឈ្នះក្នុងការប្រកួតនេះ ។

​លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈរ មុក
​ផេត(Chhor Mukphat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម​។

​រដ្ឋាជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ព្រមទាំងមានកម្លាំងគ្រប់ក្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន​៥ទឹកពេញដោយគ្មានបញ្ហា ។អ្នកប្រដាល់ទាំង២រូបនេះបើនរណាហានមើលស្រាលគូប្រកួតច្បាស់ជាគ្រោះថ្នាក់​ហើយ ។

​ឈរ មុកផេតកណ្ដាប់ដៃនិងស្នៀតជើងរបស់គេមិនអន់ជាងរដ្ឋានោះទេពិសេសគេវ់ឪដោយភាពអត់ធ្មត់​មិនច្រឡោតតែប់មានឩិកាសគេនឹងបញ្ចប់សកម្មភាពគូប្រកួតភ្លាមមួយរំពេច ។នរណាឈ្នះជំនួបរវាងអ្នកប្រដាល់​ទាំង២រូបនេះ ។

អត្ថបទដែលជាប់ទាក់ទង