ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលការប្រកួតAsia Cross Country Rally 2019ជុំទី៥

71

​ភ្នំពេញ៖ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ ជុំទី៥ ដែលចេញដំណើរពីខេត្ត ផាអាម ឆ្ពោះមកទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា លើចំងាយផ្លូវ ជាង៥០០គីឡូម៉ែត្រ ។

​ក្រុមរថយន្តប្រណាំងកម្ពុជាទាំង២ធ្វើបានល្អនៅជុំទី៥បន្ទាប់ពីសម្រាកមួយជុំដោយសារមានបញ្ហាទឹកជំនន់ខ្លាំងបង្កអោយមានទឹកហូរកាត់ផ្លូវហេតុនេះគណកម្មការក៏សម្រេចផ្អាកការប្រណាំងជុះទី៤។ដោយឡែកក្រុមរថយន្ត១១៥ បើកបរដោយកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បានលេខ១៩ ក្នុងតារាងចំណាត់ថ្នាក់រួម រីឯ Class សាំងវិញ ទទួលបានចំណាត់ថ្នាក់ទី៦ ។

​រីឯរថយន្តលេខ១០៧ទាំងអ្នកបើកបរនិងជំនួយការអ្នកបើកបរបានសម្រេចចិត្តជួយក្រុមរថយន្តដែលកំពុងតែជាប់ ធ្វើអោយខាតពេលវេលា នេះជាការបញ្ជាក់ពីកីឡាករ ពៅ តិចឡេង ជំនួយការអ្នកបើកបរ ក្រោយធ្វើដំណើរមកដល់សណ្ឋាគារ Grand Arama នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា ។

ជំនួយការអ្នកបើកបររូបនេះបន្តថាការលេងកីឡាតែងតែចង់ឈ្នះប៉ុន្តែក៏ត្រូវមានក្របសីលធម៌ខ្ពស់ជាកីឡាករដែរ គឺត្រូវជួយគ្នាពេលមានបញ្ហាកើតឡើង ពីព្រោះកីឡានាំមកនូវ សុខភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងនឹងគ្នា ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally 2019 ដែលកីឡាករមកពី១៨ប្រទេសចូលរួម មានម៉ូតូ៣២គ្រឿង និងរថយន្ត៣៧គ្រឿង ប្រណាំងលើចំងាយផ្លូវជាង២២០០គីឡូម៉ែត្រ ឆ្លងកាត់២ប្រទេស គឺប្រទេសថៃ និងមីយ៉ានម៉ា ៕

អត្ថបទដែលជាប់ទាក់ទង