របៀបសេដ្ឋកិច្ចវៀតណាម៖រដ្ឋគ្រោងលក់ហ៊ុនក្រុមហ៊ុនរដ្ឋអោយ ឯកជនស្ទើរទាំងអស់!
Vietnam plans to sell shares in 93 state-owned companies.
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះរដ្ឋាភិបាលវៀតណាមបានប្រកាសអោយដឹងថារដ្ឋវៀតណាម គ្រោងលក់ភាគហ៊ុនរបស់សហគ្រាសរដ្ឋចំនួន៩៣សហគ្រាស ដល់ផ្នែក ឯកជននៅត្រឹមដំណាច់ឆ្នាំ២០២០។ក្នុងនោះមានលក់ភាគហ៊ុនរបស់ធនាគាររដ្ឋAgribanks ហ៊ុនរបស់សហគ្រាស ប្រៃសណីយ៍និងទូរគមនាគមន៍ រួមទាំងហ៊ុន របស់ក្រុមហ៊ុនធ្យូងថ្មនិងក្រុមហ៊ុន ម្ហូបអាហារVietnam Northern Food Corp)ដ៏ធំបំផុតរបស់វៀតណាមទៀតផង។