ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យចោរឆក់កាបូបម្នាក់

43

ស្រុកមុខកំពូល៖  កិច្ចប្រតិបត្តិការ សហការបង្ក្រាប រវាងនគរបាលខេត្តកំពង់ចាមនិងឬនគរបាលខេត្តកណ្ដាល ករណីឆក់កាបូបលុយ ដោយចាប់ជនសង្ស័យម្នាក់ រួមជាមួយនឹងវត្ថុតាង។

លោក ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសរសេរលើហ្វេសប៊ុកថានៅថ្ងៃទី១៦ សីហា ២០១៩ វេលាម៉ោង១២:០០ថ្ងៃត្រង់  បន្ទាប់ពីទទួលបានការស្នើសុំសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ភ្លាមនោះ ខ្ញុំបានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ចុះសហការបើកកិច្ចប្រតិបត្តិការ ក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់រវៀងស្រុកមុខកំពូល ខេត្តកណ្ដាល និងស្រុកកងមាស ខេត្តកំពង់ចាម និងជាលទ្ធផលសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ និងបានប្រគល់ជនសង្ស័យឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីចាត់ការនីតិវិធីបន្ត។

ស្នងការនគរបាលខេត្តកណ្ដាល បានដឹងថា នៅថ្ងៃទី១៦ សីហា ២០១៩ វេលាម៉ោង១២.០០នាទី កម្លាំងព្រហ្មទណ្ឌស្រុកមុខកំពូល និង ប៉ុស្តិ៍រដ្ឋបាលក្នុងស្រុកដឹកនាំដោយ លោក អធិការនគរបាលស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកងមាស និង ប៉ុស្តិ៍រដ្ឋបាលស្ដៅ ដឹកនាំដោយលោក អធិការង ស្តីទី នគរបាលស្រុកកងមាសនិងកម្លាំងអធិការដ្ឋាននគរបាល ស្រុកបាធាយ ប៉ុស្តិ៍រដ្ឋបាលតាំងក្រាំង ដឹកនាំដោយលោក អធិការរង ស្រុកបាធាយ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្ដាល និង ស្រុកកងមាសខេត្តកំពង់ចាម ប្រទះឃើញ ជនសង្ស័យឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ កំពុងជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ (០១៧) ពាក់ផ្លាកលេខ1GC.9345 ដែលពាក់ពន្ធ័ ករណីឆក់(កាបូបលុយ) កាលពីថ្ងៃទី១៤.០៨.២០១៩ វេលាម៉ោង១២.៤៦ នាទី ចំណុចផ្លូវលេខ៧០អាភូមិពាម ឃុំរកាកោងទី១ស្រុកមុខ កំពូល ខេត្តកណ្ដាល ក្រោយ ពីប្រទះឃើញភ្លាមសមត្ថកិច្ច បានដេញតាមចាប់ហើយ ជនសង្ស័យបានបើកម៉ូតូគេចតាមផ្លូវជាតិលេខ៦ ពីត្បូងទៅជើងចូលផ្ទះនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ តែសមត្ថកិច្ចដេញតាមទាន់រួចបានឃាត់ខ្លួនជនសង្ស័យនិង ម៉ូតូ ខាងលើបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ។
ការឆែកឆេរ ខ្លួនជនសង្ស័យបានធ្វើការចាប់យកវត្ថុតាង៖
១.ទូរស័ព្ទ ដៃពណ៌ខ្មៅម៉ាកOPPO  លេខ ០៩៦៤០៤៩ ២៨៣ ចំនួន ០១គ្រឿង របស់ជនសង្ស័យ ។
២.ទូរស័ព្ទ ដៃពណ៌ទឹកមាស ម៉ាក iPhone លេខ ០១២  ៨៧៣៥០៧ (គ្មានសុីម ដែលជនសង្ស័យបានដោះបោះចោល) ជារបស់ជនរងគ្រោះឈ្មោះ សេង សុគីម ភេទស្រី (ជនសង្ស័យធ្វើសកម្មភាពឆក់ លើកទី២ នៅថ្ងៃទី
១៦ សីហា ២០១៩វេលាម៉ោង៩.១៥នាទី តាមផ្លូវជាតិលេខ៦ចន្លោះស្ពានលេខ ២៥-២៦ ។
៣.មួកការពារសុវត្ថិភាពពណ៌ខ្មៅម៉ាកហុងដា ចំនួន០១ ។
៤.ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ (០១៧) ពាក់ផ្លាកលេខភ្នំពេញ1GC 9345 របស់ជនសង្ស័យ ចំនួន ០១គ្រឿង ។
ករណីនេះផ្នែកជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង