ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូក្រសួង​សន្តិសុ​ខចិន ចូលជួបពិភាក្សាកា​រ​ងារជា​មួយ​អភិបា​លខេ​ត្តព្រះសី​ហនុ

92

ខេត្តព្រះសីហនុ៖​ លោក LIAO JINRONG លីវ ជីន រុង អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណ:ចិន ចូលជួបសម្តែងការគួរសមពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបពីស្ថានភាពភូមិសាស្រ្តខេត្ត ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីងពីង អនុវត្តនៅគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ ” និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនូវគោលនយោបាយចតុកោណ ធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងល្អ ទំហំពាណិជ្ជកម្មវិនិយោគមានការកើនឡើង លំហូរចូលនៃវិនិយោគិនចិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងយ៉ាងខ្ពស់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពិសេសសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ។ ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ល្អស្រស់របស់កម្ពុជា មានឆ្នេរសមុទ្រសរស្អាត និងប្រែក្លាយការអភិវឌ្ឍជាទីក្រុងសេដ្ឋកិច្ចពិសេសពហុមុខងារ ដែលមានសំណង់អគារខ្ពស់ៗ ការដឹកជញ្ជូន សម្ភារ:សំណង់ និងទំនិញផ្សេងៗទៀត តាមកំពង់ផែទឹកជ្រៅរបស់កម្ពុជាមានការកើនឡើង ក៏ជាបញ្ហាប្រឈមធ្វើឱ្យខូចខាតផ្លូវថ្នល់ ចំណែក សំរាម ទឹកកខ្វក់ ក៏មានការកើនឡើង។ ទាំងនេះជាចំណុចដែលរដ្ឋបាលខេត្តត្រូវដោះស្រាយពីបញ្ហាទឹកកខ្វក់ ទឹកស្អាត ភ្លើង ដើម្បីឆ្លើយតបតាមតម្រូវការបំពេញបន្ថែម នៃកំណើនវិនិយោគយ៉ាងកំហុកនេះ។ លំហូរចូលនៃវិនិយោគគិនពិតជាបានចូលរួមចំណែកធ្វើឱ្យយើងមានលទ្ធភាព ក្នុងការកសាងតាមរយៈចំណូល ពន្ធដារ ចំណូលថវិកាជាតិ និងថ្នាក់ក្រោមជាតិ មានការកើនឡើង ។ ទន្ទឹមនោះការងារសន្តិសុខ ទាមទារឱ្យកងកម្លាំងរបស់យើងមានសមត្ថភាព និងមានកម្លាំងគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព ។
លោក LIAO JINRONG លីវ ជីនរុង អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណ:ចិន ថ្លែងអំណរគុណរដ្ឋបាលខេត្ត អនុញត្តិឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ ឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ។ ប្រទេសចិន និងកម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាល្អយូរអង្វែង មកដល់បច្ចុប្បន្នចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងល្អជាងគេនៅលើពិភពលោក។ លោកប្រធានាធិបតីចិន ស៊ី ជីងពីង បានជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរាល់ឆ្នាំ ពិសេសនៅខែកុម្ភៈ សម្ដេចបានទៅទស្សនៈកិច្ចនៅប្រទេសចិន និងបានពិភាក្សារក្នុងការអនុវត្តច្បាប់សម្រាប់ឆ្នាំ២០១៩ រវាងចិន និងកម្ពុជា ។ ការកសាងមិត្តភាពប្រទេសទាំងពីរបង្កលក្ខណៈល្អ លើវិស័យទេសចរណ៍សេដ្ឋកិច្ចជាដើម ។ ឆ្នាំ២០១៩នេះ កម្ពុជាចាប់បញ្ជូនខ្លួនជនសង្ស័យជនជាតិចិនជាង ៥០០នាក់ ត្រឡប់ទៅប្រទេសចិនវិញ ហើយម្សិលមិញក៏បានចាប់ខ្លួនជនសង្ស័យជនជាតិចិននៅខេត្តព្រះសីហនុចំនួន ១២៧នាក់បន្ថែមទៀត ។ មានជនសង្ស័យជនជាតិចិនជាង ៧០០ នាក់ត្រូវបានចាប់ខ្លួននៅកម្ពុជា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងក្រសួងមហាផ្ទៃធ្វើការងារបានល្អ ។ ភាគីចិននឹងបន្តការអប់រំផ្សព្វផ្សាយដល់ជនជាតិចិន មកវិនិយោគនៅខេត្ដព្រះ សីហនុ ត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ។ លោកសង្ឃឹមថា សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការអភិវឌ្ឍកើនឡើង ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អថែមទៀតនៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង