ហិង្សាដោយចេតនា ចាប់បុរសម្នាក់
ត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅចំណុចក្រោមសំយាប មុខផ្ទះជនសង្ស័យស្ថិតនៅ ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ។
បង្កដោយជនសង្ស័យឈ្មោះ យឹម លីម ភេទ ប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ នៅភូមិ~ឃុំ ចំណុច ខាងលើ បានធ្វើសកម្មភាពយកញញួរមកវាយលើ ជនរងគ្រោះឈ្មោះ ភុន ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែររស់នៅផ្ទះជាមួយគ្នាចំក្បាល០១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈពេលជនរងគ្រោះកំពុងដេក លក់លើអង្រឹង រីឯជនសង្ស័យបានជិះម៉ូតូ គេចខ្លួន បាត់ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងបញ្ជាពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំនៅវេលាម៉ោង៥ និង ២០នាទីទៀបភ្លឺថ្ងៃទី ១៨ខែសីហាឆ្នាំ២០១៩កំលាំងជំនាញនគរ បាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្លូវបំបែកថ្នល់ទទឹង ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខណៈពេលជនសង្ស័យរង់ចាំជិះរថយន្តឈ្នួលគេចខ្លួនទៅស្រុកកំណើត។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕