ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកទៅចូលរួមប្រកួតជើងឯកពិភពលោក ទូកនាគលើកទី១៤នៅប៉ាត់តាយ៉ាប្រទេសថៃ

93

ភ្នំពេញ៖ថ្ងៃទី១៨សីហាប្រតិភូកីឡាទូកកម្ពុជាចំនួន១៧រូបបានចេញដំណើរឆ្ពោះទៅកាន់ប្រទេសថៃ
ហើយ ដើម្បីចូលរួមប្រកួតជើងឯកពិភពលោកកីឡាប្រណាំងទូកនាគលើកទី១៤ (The 14th IDBF World Dragon Boat Rasing Championships 2019 ) នៅប៉ាត់តាយ៉ា។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២០ដល់២៥សីហានៅក្រុងប៉ាត់តាយ៉ាប្រទេសថៃ។ក្រុមកីឡាទូកនាគកម្ពុជានឹងប្រកួតលើ៣វិញ្ញាសាគឺ២០០ម៉ែត្រ៥០០ម៉ែត្រនិង១២០០ម៉ែត្រក្នុងចំណោម៥វិញ្ញាសាដែលគណកម្មការរៀបចំដាក់ឲ្យប្រកួតនោះ។
សូមបញ្ជាក់ថាទូកនាគគឹមានចំណុះ១២នាក់ដោយមានអ្នកអុំ១០នាក់អ្នកកាច់ចង្កូត(កន្សៃ)១នាក់និងអ្នកក្បាលទូក(បញ្ជា)១នាក់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៧សីហា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាប្រណាំងទូកកម្ពុជា និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាផងនោះ បានបញ្ជាក់ថានេះគឺជាលើកដំបូងហើយដែលកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។នេះជាការប្រកួតកម្រិតជំនាញ ដែលកីឡាករម្នាក់ៗមិនអាចធ្វេសប្រហែសបានឡើយ។
លោកចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រកួតដ៏ធំមួយដែលយ៉ាងហោចណាស់ក៏មានប្រទេសប្រហែល៣៣ប្រទេសនិងកីឡាករប្រមាណ ៤.០០០នាក់ដែរ ដែលមកចូលរួមប្រកួត។ទោះជាយ៉ាងនេះក៏ដោយ ក៏លោកជា ប៊ុនហេងនៅតែមានជំនឿចិត្តថាកម្ពុជានឹងមានឳកាសដណ្ដើមបានមេដាយ។
លោកអគ្គលេខាធិការសហព័ន្ធទូកបានក្រើនរំលឹកនិងតាស់តឿនកីឡាករម្នាក់កុំឲ្យមានមោទនភាពខ្លួន
ឯងឲ្យសោះគឺត្រូវតែសាមគ្គីខិតខំប្រឹងប្រែងបន្ថែមទៀតព្រោះនេះជាការប្រកួតកម្រិតជំនាញកីឡាករនៃបណ្តាប្រទេសនីមួយៗទៅចូលរួមសុទ្ធតែជាកីឡាករខ្លាំងជាកីឡាករជំនាញប្រចាំប្រទេសដូច្នេះកីឡាករយើងត្រូវតែកុំធ្វេសប្រហែ សឲ្យសោះ ព្រោះនេះវាមិនដូចជាការប្រកួតក្របខ័ណ្ឌប៉ូលីសពិភពលោកនៅប្រទេសចិននោះទេ។
លោកជាប៊ុនហេងនិយាយនៅក្នុងក្របខណ្ឌប៉ូលីសថាបើសិនជាកីឡាករទូកចេញទៅប្រកួតជើងឯកពិ
ភពលោកលើកនេះឈ្នះបានមេដាយទោះជាមេដាយអ្វីក៏ដោយគឺលោកធានានឹងស្នើសុំថ្នាក់លើឲ្យកីឡាករទាំងអស់បានចូលជាក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដែលពាក់ស័ក្តិ១ដូចគ្នា។ហើយនៅពេលដែលទៅចូលរួមការប្រកួតនៅស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះបើបានមេដាយទៀតនោះ នោះនឹងស្នើសុំឲ្យបានឡើង១ស័ក្តិទៀត គឺស័កិ្ត២៕

អត្ថបទដែលជាប់ទាក់ទង