ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន និងជនជាតិចិនដូចគ្នា ជម្លោះក្នុងពេលផឹកស៊ី បាញ់របួស៤នាក់ ជនបង្កបិតសាប៊ូរត់បាត់

115

ព្រះសីហនុ៖ ជម្លោះក្នុងពេលផឹកស៊ី នៅភោជនីយដ្ឋាន ស៊ីហ៊ូ រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា បានឈានដល់ការផ្ទុះអាវុធបាញ់ប្រហារគ្នា បណ្តាលឲ្យជនរងគ្រោះជាជនជាតិចិន ចំនួន៤នាក់រងរបួស ត្រូវគ្រាប់កាំភ្លើងយ៉ាងធ្ងន់ធ្ងរទាំងអស់ ហើយត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នា កើតឡើងត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះជាជនជាតិចិនចំនួន៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ៖ 1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។ 2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៍ ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។ 3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ ត្រង់ភ្លៅធ្វេង១គ្រាប់ និងកំភួនជើងខាងធ្វេង១គ្រាប់ និង ភ្លៅស្តាំ១គ្រាប់។ 4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។
ចំណែកជនបង្កដែលគេសង្សយ័ថា ជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារ ទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់។
ករណីនេះកម្លាំងសមត្ថកិច្ច ជំនាញ កំពុងធ្វើការស្រាវជ្រាវ រកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង