ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកដោយលើកដៃឡើងលើ

100

ភ្នំពេញ ៖អ្នកដាក់មងបានប្រទះឃើញ សពបុរសម្នាក់លិចកប់ក្នុងទឹក ចេញតែដៃផុតលើទឹកកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ក្រោយវត្តឫស្សីសាញ់ ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះ ឈ្មោះ​ សុខ​ ដា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបប​ ​ជា​ងប៉ះ​កង់​​ម៉ូតូ​ ស្នាក់នៅផ្ទះ​ជួល​ភូមិ​ ទួល​ពង្រ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិសែនជ័យ​ មាន​ស្រុកកំណើត​ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្ដាល​ មាន​ប្រពន្ធ​ឈ្មោះ​​ អ៊ូ​ សុខនៅ​ ​ អាយុ២៨ឆ្នាំ​ មុខរបរ ជា​កម្មការនីរោងចក្រ​ មានកូន​ស្រី​ម្នាក់​ អាយុទើប៣​ឆ្នាំ ​។

អ្នកភូមិកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទើបតែទិញអាគុយ ឧបកេណ៍ឆក់ត្រីខាងលើបាន២ថ្ងៃ ទុករកត្រីគ្រាន់ហូប ហើយជនរងគ្រោះទើបតែ យកឧបករណ៍ឆក់ខាងលើ ចេញទៅនៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ គ្មានអ្នកណាចាប់អារម្មណ៍ថាទៅរក ដល់ទីណាដែរ បាត់រហូតដល់ល្ងាចមានមនុស្សស្លាប់ក្នុងទឹក និងមានឧបករណ៍សម្រាប់ឆក់ត្រីមួយផង ទើបក្រុមគ្រួសារ ទៅមើលឃើញពិតជាជនរងគ្រោះ ឈ្មោះ សុខ ដា មែន ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖បន្ទាប់ពីពលរដ្ឋអ្នកដើរដាក់មង ប្រទះឃើញ ដៃមនុស្ស ហើបផុតពីទឹកច្រង៉ាង ដឹងថាសាកសពមនុស្ស និងឃើញមានឧបករណ៍សម្រាប់ឆក់ត្រីផង នៅក្បែរខ្លួន ឃើញដូច្នោះ រឿងអីមិនរត់ ស្រែកប្រាប់អ្នកភូមិ ពលរដ្ឋក្បែរនោះ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង បន្ទាប់ពីប្រទះឃើញសាកសពមនុស្ស ។

ក្រោយពីប្រទះឃើញសាកសព សមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពត្រូវបានស្រង់ឡើងគោក ហើយសាច់ញាតិក៏មកដល់ដែរ ។ ដោយឆ្លងកាត់ការពិនិត្យ កោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ឃើញថាជនរងគ្រោះស្លាប់ដោយសារ ឆក់ឧបករណ៍ សម្រាប់ឆក់ត្រី ស្លាប់ដោយខ្លួនឯង រួចប្រគល់សាកសពជូនក្រុមគ្រសារ ដឹកយកទៅឯស្រុកកំណើត ៕

 

អត្ថបទដែលជាប់ទាក់ទង