ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ នៅចំណុចគីឡូម៉ែត្រ១០៦-១០៧ ជាបណ្តោះអាសន្ន ដោយសារទឹកជំនន់ហូរកាត់ផ្លូវនិងស្ពាន

126

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវនិងស្ពានគួរឲ្យបារម្ភ។

របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ មានកម្ពស់លើស្ពានប្រហែល១ម៉ែត្រ មានចម្ងាយប្រមាណ១០០ម៉ែត្រកំពុងហូរកាត់ផ្លូវ។ ពេលនេះចរាចរណ៍ ត្រូវបានផ្អាកបណ្តោះអាសន្នសិន។

នៅពេលនេះ នៅចំណុចទឹកហូរកាត់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់ ហើយអាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ បានឯកភាពសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន និងបានស្នើដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឆ្លងកាត់ កំណាត់ផ្លូវជាតិ៤ សូមពង្រាងផ្លូវជាបន្ទាន់ ៕

អត្ថបទដែលជាប់ទាក់ទង