ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនសហគមន៍ខ្មែរ ឥស្លាម នៅខេត្ដតាកែវជម្រើសដ៏ល្អបំផុត គឺបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជានៅថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨

88

តាកែវ៖ លោក ម៉ាន សុគ្រី តំណាងលោក អូស្មាន ហាស្សាន់ សមាជិក គណៈចលនាសាសនិកឥស្លាម បានបន្ដចុះយុទ្ធនាការឃោសនារកសំឡេង ឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខេត្ដតាកែវ លោកបានបញ្ជាក់ថា៖ បងប្អូនសហគមន៏ខ្មែរ ឥស្លាម ជម្រើសដ៏ល្អបំផុតនៅថ្ងៃទី២៩ កក្កដា ២០១៨គឺយើង ទៅបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា ដែលមាន លេខ រៀងទី២០ រក្សាបាននូវសុខសន្ដិភាព ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ប្រជាពលរដ្ឋគ្រប់រូបរស់នៅ ប្រកបដោយ សុខដុមរមនា ។គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព​បានរយៈពេលជិត៤០ឆ្នាំដោយសារ​មានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលុប​ មានគោលនយោបាយដឹកនាំត្រឹមត្រូវនិងធ្វើអ្វីៗ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។ ពិធីចុះបន្ដយុទ្ធនាការ ឃោសនា រកសំឡេងគាំទ្រ នៅសហគមន៏ ភូមិត្រពាំងលើកឃុំស្មោងស្រុកទ្រាំង និងភូមិសំរោង ឃុំរមេញស្រុកកោះ អណ្ដែត ខេត្តតាកែវ បានប្រព្រឹត្ដទៅ កាលពីថ្ងៃ អង្គា ៥ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ កក្កដា ២០១៨ ។


លោក ម៉ាន សុក្រី តំណាង លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាម បានលើកឡើងក្នុងឱកាសអញ្ចើញចុះសំណេះសំណាល ឃោសនាស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ និងផ្សព្វផ្សាយគោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម ខេត្តតាកែវ សកម្មជនគណបក្ស ប្រជាជនកម្ពុជា និងបងប្អូនខ្មែរឥស្លាមនៅភូមិត្រពាំងលើកឃុំស្មោងស្រុកទ្រាំង និងភូមិសំរោង ឃុំរមេញស្រុកកោះអណ្ដែត ខេត្តតាកែវ ប្រមាណជាង៤០០០នាក់ផងដែរ ។

លោកបានបន្តថា៖ គណៈបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដ៍ឆ្នើមបានដឹកនាំប្រ ទេសជាតិមានសុខសន្តិភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកមានការគាំទ្រយ៉ាងពេញទំហឹង និងកក់ក្ដៅពីប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនលើសលុប មានវ័យចំណាស់ខាង នយោបាយ អាយុកាលយូរអង្វែងជាងរបបដឹកនាំមុនៗចាត់ទុក ជាប្រវត្តិសាស្រ្តជាតិនិងពិភពលោក ។ គណបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិដែលបានស្វែងរកសន្តិភាពជូនជាតិមានតុភូមិនិងប្រជាជន។សម្ដេចតេជោហ៊ុនសែនមានឆន្ទៈ ពិតប្រាកដបម្រើជាតិសាសនាព្រះមហាក្សត្របម្រើប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្រឡាញ់ជាតិសន្តិភាពនិងប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំ រំដោះ ប្រទេសជាតិនិងប្រជាជនឱ្យរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឈាន ទៅរកត្រើយសុខសន្តិភាពស្ថិតស្ថិរនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។ លោក ម៉ាន សុគ្រី បានជំរាបថា គោលនយោបាយ១១ខរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសដោយសម្ដេចតេជោហ៊ុនសែន ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣នឹងបានផ្ដល់ ផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតសម្រាប់ ប្រជាពលរដ្ឋទូទៅនិងសហគមន៍ឥស្លាមនៅកម្ពុជា។ លោកបានអំពាវនាវដល់សាស និកឥស្លាមទាំងអស់អញ្ចើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩កក្កដា២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ក្នុងបញ្ជើ បោះឆ្នោត (គជប)ដើម្បីសុខ ដុមរមនាសាសនាទាំងអស់នៅកម្ពុជា និងផលប្រយោជន៍បន្ត ការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង