ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មបោះពុម្ពស្លាកយីហោ​ ក្នុងខេត្តក្រុងព្រះសីហនុ

33

ខេត្តព្រះសីហនុ ៖ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកស្លាកសញ្ញា សាលាខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផលិតស្លាកយីហោ និងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ទីរវប្បធម៌ មន្ទីរព័ត៌មាន ទេសចរណ៍ និងគមនាគមន៍ និងមន្ត្រីជំនាញ នៅសាលា ខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

លោក គង់ វិតាណ: អភិបាលរងខេត្ត ទទួលបន្ទុកស្លាកសញ្ញាសាលាខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា នេះជាកិច្ចប្រជុំលើកទី២ រវាងរដ្ឋបាលខេត្ត និងបងប្អូនម្ចាស់អាជីវកម្មផលិត បោះពុម្ពស្លាកយីហោ ទាំងខ្មែរ និងជនបរទេសក្នុងខេត្តព្រះសីហនុ ដោយសារកន្លងមកគណៈកម្មការគ្រប់គ្រងផ្លាកសញ្ញារបស់ខេត្តព្រះសីហនុ ពិនិត្យឃើញថា ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រុមការងារស្លាកសញ្ញានៅតែពិនិត្យឃើញមានកំហុសផ្សេងៗ​ ដោយសារតែម្ចាស់ផលិតស្លាកសញ្ញា ឬម្ចាស់អាជីវកម្មផលិត នៅតែផលិតខុសអក្ខរាវិរុទ្ធ ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិខ្មែរ ។

លោក គង់ វិតាណ: បានបញ្ជាក់ថា​ ដេីម្បីជៀសវាងពីកំហុសផ្សេងៗពាក់ព័ន្ធនឹងអាជីកម្មបោះពុម្ពនេះ​ ត្រូវៈ​
-​ ទី១ ម្ចាស់អាជីវកម្មបោះពុម្ពស្លាក យីហោទាំងអស់ ត្រូវតែសុំច្បាប់អនុញ្ញាតបោះពុម្ព​ ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ
-​ ទី២ មុននឹងធ្វើការបោះពុម្ពស្លាកយីហោផ្សេងៗត្រូវដាក់ឯកសារឆ្លងមន្ទីរវប្បធម៌ និងមន្ត្រីជំនាញ ដើម្បីឱ្យការងារបោះពុម្ពស្លាកយីហោរបស់យើងទទួលបានលទ្ធផលល្អ​ មានប្រសិទ្ធិភាពក្នុងការប្រើប្រាស់
-​ ទី៣ ចូលរួមសហការទប់ស្កាត់លំហូរស្លាកដែលបោះពុម្ពនៅខាងក្រៅដែលមិនត្រឹមត្រូវ​ មកក្នុងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង