ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យស្ថាភាពជាក់ស្ដែងនៅកន្លែងអគ្គិភ័យឆេះរោងចក្រផលិតពូក

30

ភ្នំពេញ៖ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យស្ថាភាពជាក់ស្ដែងនៅកន្លែងអគ្គិភ័យឆេះរោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលមិនទាន់ថមថយនៅឡើយនោះនិងបានណែនាំដល់សមត្ង់ថកិច្ចជំនាញនិងអាជ្ញាធរដែនដីរកគ្រប់មធ្យោបាយពន្លត់អគ្គិភ័យនេះអោយបានហើយទប់ស្កាត់កុំអោយរាលដាលព្រមទាំងជាសវាងគ្រោះថ្នាក់ផងដែរ។

បើតាមសេចក្ដីរាយការណ៍ នៅកន្លែង អគ្គិភ័យនេះកំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ខណៈកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

បើយោងតាមសេចក្ដីរាយការណ៍បញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ ឡានទឹកជាច្រើនគ្រឿងកំពុងបាញ់ពន្លត់គ្រោះថ្នាក់សង្គមនេះ៕

អត្ថបទដែលជាប់ទាក់ទង