ឌុម កែវដាតស៊ូជាមួយហ្វា នីមីត ឯ ឡុង ជិនជួបខ្លាចាស់រ៉េ ដា
ភ្នំពេញ៖លើសង្វៀនអ្នកប្រយុទ្ធកំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៥សីហាអ្នក
ប្រដាល់កម្ពុជាឌុម កែវដាត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃហ្វា នីមីត(Fa Nimith) ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ហ្វានីមីតធ្លាប់មកប្រកួត នៅស្រុកខ្មែរញឹកញាប់ក្រាន់បើដែរ មិនតែប៉ុណ្ណោះគេក៏ធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ទៀផង ។ការប្រកួតប្រជែងខ្សែក្រវាត់កន្លងមកទោះបីគេមិនបាន ឈានដល់វគ្គផ្ដាច់ព្រ័ត្រក៏ពិតមែន តែគេក៏ជាជើងខ្លាំងមួយរូបដែលបាន
ផ្ដួលអ្នកប្រដាល់កម្ពុជាបានច្រើននាក់មកហើយ ។
កែវដាក៏ធ្លាប់ប្រកួតចាញ់អ្នកប្រដាលើ់ថៃរូបនេះដែរ ។ ហ្វា នីមីតមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦២
ដង ចាញ់១៦ដង ។គេខានមកប្រកួតនៅស្រុកខ្មែរមួយរយៈធំហើយ មិនដឹងថាគេនៅខ្លាំងដូចមុន ឬ ក៏យ៉ាងណានោះទេ ។
ចំពោះកែវដាវិញមួយរយៈនេះគេមិនសូវមានឱកាសឡើង ប្រកួតទេព្រោះគេឈឺជង្គង់ហើយការប្រកួត
របស់គេបរាជ័យញឹកញាប់ពេក ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួត ចំនួន១០៩ដង ឈ្នះ៨៩ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង។កែវដាអាចទៅរួចជាមួយហ្វា នីមីតឬទេ ?
ឡុង ជិនក្លិបខ្លារខិនមានរិទ្ធត្រូវបាន ដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(Re Da)ដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ឡុង ជិនធ្លាប់ចាញ់រ៉េ ដានេះជាការប្រកួតសងសឹកហើយ ក៏ជាការសងសឹកមួយដែលមិនទាន់ប្រាកដថា
ធ្វើបានសម្រេច ឬមិនសម្រេចនោះឡើយ ។អ្នកប្រដាល់ថៃរូបនេះប្រសិនបើគេចាញ់នោះ ក៏គូប្រកួតរបស់គេទ្រម
ខ្លួនមិនស្ទើរដែរទេ ។
មានអ្នកប្រដាល់ជើងខ្លាំងៗរបស់កម្ពុជា មិនតិចនាក់ទេដែលចាញ់ ក្រោមទម្ងន់ដៃ និង ជើងរបស់រ៉េ ដា ។
អ្នកខ្លះចាញ់ដោយសន្លប់ឯខ្លះចាញ់ដោយពិន្ទុ សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះមានវ័យចំណាស់មែនតែទាំង
កម្លាំង ទាំងកលល្បិចរបស់គេល្អណាស់ ។គេមានប្រវត្តិប្រកួតចំនួន១១៩ដងឈ្នះ១០៣ដង ចាញ់១៥ដងនិងស្មើ
ពិន្ទុ១ដង ។
ឡុង ជិនដែលមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦២ដង ចាញ់១៥ដង និង ស្មើពិន្ទុ២ដងនញក៏មិនមែន
ជាដុំសាច់ដែលស្រួលទំពារដែរ ។ជំនួបលើកនេះឡុង ជិនជួបសំណាងល្អឬទេ ?