ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការ​ ​ខេត្តព្រះវិហារ​ បន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហម១ខ្សែ​ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប​ ដល់ព្រំ​ដែន​ឡាវ

49
ខេត្ត្តព្រះវិហារ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ បានបន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប​ ដល់ព្រំដែនឡាវ។

     លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤សីហា២០១៩នេះថា នៅថ្ងៃទី​ ២៣សីហា ២០១៩ ម្សិលមិញ​នេះ​ ក្រុមការងារថែរទាំផ្លូវជាតិលេខ៩៤នៃ​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ បាន​បន្ត​កៀរសម្រួលផ្លូវ​ក្រាល​ក្រួសក្រហម​ ប្រវែងសរុប៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប​ ដល់​ឃុំកំពង់ស្រឡៅ១​(ព្រំ​ដែន​ឡាវ)​ ស្រុក​ឆែប​ នៃខេត្តព្រះវិហារ​ ទោះបីរំខានដោយភ្លៀងយ៉ាងណាក៏ដោយ។

  លោកសំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះលទ្ធផលក្នុងថ្ងៃម្សិលមិញនោះ គឺ​ ក្រុមការងារបានជួសជុលកន្លែងដែលរងការខូចខាតខ្លាំងដោយទឹកភ្លៀងបានប្រវែង៥០ម៉ែត្រដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន ស្ថិតនៅចំនុច អូរដា ឃុំឆែបពីរ ស្រុកឆែប។  រីឯលទ្ធផលសរុប​សម្រេចបាន​ប្រវែង​ ៣១គីឡូម៉ែត្រ ។

   ប៉ុន្តែទោះបីយ៉ាងណាក្តីលោកសូមបងប្អូន​ ពុក​ម៉ែ​ គោរពច្បាប់ចរាចរ ជាមួយនិងការធ្វើ​ដំណើរ​ប្រកបដោយ​ សុខសុវត្ថិភាព៕
អត្ថបទដែលជាប់ទាក់ទង