ខាំសុខធ្វើសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិតិវិធីបែបបទរដ្ឋបាលនិងហិរញ្ញវត្ថុរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ដែលហៅកាត់ថាខាំសុខ(CAMSOK)នៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៩នេះបានបើកធ្វើសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនីតិវិធីបែបបទរដ្ឋបាលនិងហិរញ្ញវត្ថុរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣ បានបញ្ជាក់ថា សិក្ខាសាលានេះគឺមានអត្ថន័យខ្លឹមសារសំខាន់ណាស់ ដើម្បីយើងដើរទៅមុខទាំងអស់គ្នា ក្នុងគោលការណ៍រួមមួយពីគោលការណ៍ រដ្ឋបាលគោលការណ៍ហិរញ្ញវត្ថុនេះ គឺជាគោលការណ៍មូលដ្ឋាននៅ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ ហើយក៍ជាធាតុចូលមួយដែលយើង ឯកភាពគ្នាជាធ្លុងមួយសម្រាប់ អនុវត្តកម្មបិធីខាំសុខទទួលបានជោគជ័យ ។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថាដើម្បីឲ្យស៊ីហ្គេម២០២៣ ទទួលបានជោគជ័យនោះ យើងត្រូវការឱ្យសហព័ន្ធកីឡាជាតិមានសមត្ថភាព កីឡាករកីឡាការនីរបស់យើងមានសមត្ថភាព ហើយខិតជិតគ្នា និងខិតខំទាំងអស់គ្នាធ្វើការកែ ទម្រង់តាមគោលការណ៍រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងអប់រំនូវគោលនយោបាយជាតិកីឡា។យើងត្រូវតែកំណត់ហើយយល់ថា ចាប់ពីពេលនេះតទៅយើងមាន កាតព្វកិច្ចទទួលខុសត្រូវចំពោះមុខជាតិទាំងមូល នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមយើង ត្រូវនាំគ្នាចូលរួមទាំងអស់គ្នា ធ្វើការកែតម្រូវវការកែទម្រង់ ដែលយើងយល់ ដឹងទាំងអស់គ្នាថា ក្នុងការកែទម្រងគឺ់រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅថាកែទម្រង់រស់ ៩៩% អត់កែទម្រង់យើងស្លាប់ ៩៩% ។
លោក ប៉ូ រតនា អគ្គលេខាធិការរងនិងជាប្រធានគណៈកម្មការហិរញ្ញវត្ថុនិងផ្គត់ផ្គង់ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ បានបញ្ជាក់អោយដឹងថា ដោយយោងតាមស្មារតីនៃកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ខាន់សុខសម្រាប់ឆមាសទី ២ ឆ្នាំ ២០១៩ គណៈកម្មាធិការគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់និងអគ្គលេខាធិការដ្ឋានបានរៀបចំ គោលការណ៍ណែនាំស្ដីពីនីតិវិធីហិរញ្ញវត្ថុ ក្នុងការរៀបចំគំរូស្នើសុំថវិកាកម្មវិធីអភិវឌ្ឍន៍ អត្តពលិកដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលក្នុងនោះមួយគឺផ្ដល់ថវិកាសម្រាប់ការហ្វឹកហាត់ និងបណ្ដុះបណ្ដាលនៅក្រៅប្រទេស សម្រាប់រយៈពេលខ្លីមធ្យមនិងវែង ពីផ្ដល់ថវិកាសម្រាប់ការប្រកួតកម្រិត ជើងឯកឆ្នាំទាននិងប្រកួតជំនួសអូឡាំពិចប្រកួតឡើង rangking ជាផ្លូវការរបស់សហព័ន្ធអន្តរជាតិជាលក្ខណៈអន្តរជាតិ ក្នុងនិងក្រៅប្រទេស។
លោកប៉ូ រតនា បានបន្តដោយសំណូម ពរឲ្យសហព័ន្ធកីឡាជាតិទាំងអស់ អនុវត្តតាមគោលការណ៍ណែនាំនេះ ប្រកប ដោយស្មារតីទទួល ខុសត្រូវនិងធានាដល់គោលការណ៍ចីរភាពតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងស័ក្តិសិទ្ធភាព ដែលមានចែងជាធរមានក្នុងផែនការមេ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ដែលទទួលបានការឯកភាពទាំងស្រុង ពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី ២២ ខែមេសាឆ្នាំ២០១៦៕