ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២កន្លែង សាលាបឋមសិក្សាសន្ធម៉ុកនិងផ្សារដើមគរ

47

ភ្នំពេញ៖ ដោយស្របតាមស្ថានភាពប្រទេសជាតិមាន ការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យផងនោះ រដ្ឋបាលរាជធានីភ្នំពេញមាន គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។

មន្ត្រីរដ្ឋបាលរាជធានីបានឧ្យដឹងថា ៖គម្រោងទីមួយមានទីតាំងស្ថិតនៅ លើមហាវិថីម៉ៅសេទុងខាងកើត សាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅ លើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគរ។
មន្ត្រីបន្តថា៖ ដោយអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញការងារសាងសង់ ស្ពានអាកាសថ្មើរជើងថ្មី២កន្លែង សាលាបឋមសិក្សាសន្ធម៉ុកនិងផ្សារដើមគរនេះ នឹងដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង