ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករលក់ដូរតាមដងផ្លូវ និងនៅ ក្នុងផ្សារស៊ិនជូរីផ្លាហ្សារ គាំទ្រនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងបង្កើតផ្សារនេះទៅជាផ្សារទំនើប

146
ភ្នំពេញ៖ អាជីវករលក់ដូរតាមដងផ្លូវស្ថិតនៅទីតាំងផ្សារស៊ិនជូរីផ្លាហ្សា និង អាជីវករលក់ដូរនៅផ្សារស៊ិនជូរីផ្លាហ្សារទាំងមូលបានសម្តែងការគាំទ្រនិងថ្លែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងបង្កើតផ្សារនេះអោយទៅជាផ្សារទំនើប មានបរិយាកាសនិងអនាម័យបរិស្ថានល្អ ស្របទៅតាមការអភិវឌ្ឃរីកចំរើនរបស់ប្រទេស។
   នេះបើយើងតាមសេចក្តីថ្លែងអំណរគុណរបស់បងប្អូនអាជីវករលក់ដូរតាមដងផ្លូវស្ថិតនៅទីតាំងផ្សារស៊ិនជូរីផ្លាហ្សា និង អាជីវករលក់ដូរនៅផ្សារស៊ិនជូរីផ្លាហ្សារទាំងមូល ។ ក្នុងសេចក្តីថ្លែងអំណរគុណមានន័យដើមទាំងស្រុងថា ៖ យើងខ្ញុំជា អាជីវករលក់ដូរតាមដងផ្លូវស្ថិតនៅទីតាំងផ្សារស៊ិនជូរីផ្លាហ្សា និង អាជីវករលក់ដូរនៅផ្សារស៊ិនជូរីផ្លាហ្សារ ទាំងមូល សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាមានដូចជា៖
   សូមគោរព និងថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋា
ភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ជាប្រមុខរាជរដ្ឋាភិបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ឃួង ស្រេង អភិបាលរាជធានី
ភ្នំពេញ ព្រមទាំងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (អាយឌៀ) Idea និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់
ថ្នាក់ ។
   ខ្ញុំបាទ/នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងអបអរសាទរជាខ្លាំងដែលទទួលបាននូវវិធានការដ៏ល
ដែលជាដំណោះស្រាយសំរាប់អាជីវករនៅ ផ្សារស៊ិនជូរីផ្លាហ្សា ។ដោយមានការយកចិត្តទុកដាក់ពីសំណាក់សាលារាជធានីភ្នំពេញ ដែលមានការអន្តរាគមន៍ដោយផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង និងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អាយខៀ) Idea បានជួយដំណោះស្រាយជូនអាជីវករទាំងអស់នៅផ្សារស៊ិនជូរីផ្លាហ្សា ទាំងមូលដោយរក្សាការពារទីតាំងលក់ដូរជូនអាជីវករព្រមទាំង
បង្កើតនូវទីតាំងលក់ដូរបែបទំនើបដើម្បីប្រែរពីផ្សារធម្មតាទៅជាផ្សារដែលមានបរិយាកាសល្អ មានផាសុខភាពដល់អាជីវករ ទាំងមូលដែលកំពុងជួបការលំបាក និងភាពខ្វះខាតជាពិសេសបានជួយសម្រួលមួយផ្នែកធំដល់ការលក់ដូររបស់ អាជីវករដែលកំពុងលក់ដូរនៅទីតាំងនេះផ្ទាល់ ។
  ជាចុងក្រោយខ្ញុំបាទ/នាងខ្ញុំទាំងអស់គ្នាដែលជាអាជីវករសូមលើកម្រាមដៃដប់ អរគុណនិងជូនពរដល់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
និងសូមអរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Idea) ព្រម
ទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អោយជួបតែប្រសិទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពល
កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទដែលជាប់ទាក់ទង