ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យ បញ្ចប់ តំណែង លោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌

80

ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យ នៅ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ បញ្ចប់ តំណែង លោក សេង សុវណ្ណារ៉ា ពី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ។

ព្រះរាជក្រឹត្យ បញ្ចប់ តំណែង លោក សេង សុវណ្ណារ៉ា នេះ បានធ្វើ ឡើង ក្រោយពេល សម្តេច ក្រឡាហោម ស ខេង អនុប្រធាន គណបក្ស ប្រជាជន កម្ពុជា ក៏ បានចេញ សេចក្តីសម្រេច បញ្ចប់ តំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិក ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ។

អភិបាលខេត្ត មណ្ឌលគិរី បានចេញ លិខិត ដកហូត ដី ជិត ១ ពាន់ ហិកតា ស្ថិតនៅ ភូមិ អ ន្ត្រេះ ឃុំ អរ បួន លើ ស្រុក កោះ ញែក ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃ ភ្នំ ព្រេច ពីលោក សេង សុវណ្ណារ៉ា ប្រគល់ ឲ្យ មន្ទីរ បរិស្ថាន គ្រប់គ្រង ជា សម្បត្តិ រដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង