ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេសបញ្ជូននាវាចម្បាំង ឲ្យទៅល្បាតច្រកសមុទ្រ Hormuz

48

ឡុងដ៍៖ កងទ័ពជើងទឹករបស់អង់គ្លេស បានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងទៀតគឺ HMS Defender នឹងត្រូវធ្វើប្រតិបត្តិការនៅ ច្រកសមុទ្រ Hormuz ក្រោមក្របខ័ណ្ឌនៃបេសកកម្មល្បាតតំបន់នោះ ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallance បានបញ្ជាក់ថា នាវាចម្បាំង HMS Defender នឹងចូលរួមចំណែករក្សាការពារ​ សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ជាមួយដៃគូអន្តរជាតិដទៃទៀត បន្ថែមពីលើនាវាចម្បាំង០២គ្រឿងរបស់ខ្លួន ដែលនៅតំបន់នោះស្រាប់ គឺ HMS Kent និង HMS Montrose។

អត្ថបទដែលជាប់ទាក់ទង