ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីធ្វើតេស្ត បាញ់មីស៊ីលចេញពីនាវាមុជទឹក

62


(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យោធារុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកប្រភេទ ស៊ីណេវ៉ា (Sineva) និង ប៊ូឡាវ៉ា (Bulava) បានយ៉ាងជោគជ័យចេញពីនាវាមុជទឹកឈ្មោះ ធូឡា (Tula) និង យូរីយ ដូលហ្គោរូគីយ (Yuriy Dolgorukiy)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ ២០១៩។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ឲ្យដឹងយ៉ាងដូច្នេះថា នៅថ្ងៃទី ២៤ សីហានេះ ស្របតាមផែនការហាត់សម ដែលបានគ្រោងទុកការបាញ់មីស៊ីលផ្លោងប្រភេទ Sineva និង Bulava ត្រូវបានអនុវត្តដោយជោគជ័យ ចេញពីនាវាមុជទឹក Tula និង Yuriy Dolgorukiy។ មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ប៉ូល នៃតំបន់មហាសមុទ្រអាក់ទិក និងសមុទ្របារ៉ែន (Barent) និងបានទៅដល់គោលដៅដោយជោគជ័យ។ ការបាញ់សាកល្បងនេះ បានបញ្ជាក់ពីលក្ខណៈពិសេសនៃច្ចេកទេសមីស៊ីល និងប្រព័ន្ធមីស៊ីលនាវាមុជទឹករបស់រុស្សី។
មីស៊ីល R-30 Bulava គឺជាមីស៊ីលបាលីស្ទិកឥន្ធនៈរឹងដែលត្រូវបានបង្កើតឡើង សម្រាប់នាវាមុជទឹក Project 955 ។ វាផ្ទុកក្បាលគ្រាប់ចំនួន ១០គ្រាប់ ដោយក្នុងមួយគ្រាប់ៗមានទំងន់ ១៥០គីឡូក្រាម ហើយវាអាចបាញ់បានរយៈចម្ងាយ ៨០០០គីឡូម៉ែត្រឯណោះ៕

អត្ថបទដែលជាប់ទាក់ទង