ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំវេទិកាសភា ស្តីពី “តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង

46


ភ្នំពេញ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា សហការជាមួយ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) រៀបចំវេទិកាសភាស្តីពី “តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខ័ណ្ឌ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ងួន ញ៉ិល​ ប្រធានស្តីទីរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា ស្ដីពី ”តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខ័ណ្ឌ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា សហការជាមួយ
អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នឹងរៀបចំវេទិកាសភាស្តីពី “តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខ័ណ្ឌ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ងួន ញិល
អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
វេទិកាសភានេះផ្តោតសំខាន់ៗលើ៖ ១)ការពិនិត្យមើលអំពីវឌ្ឍនភាពចុងក្រោយ នៃការពង្រឹងក្របខ័ណ្ឌ
ច្បាប់សម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លងនៅកម្ពុជា ២)ការពិភាក្សាអំពីទិសដៅនាពេលអនាគតដើម្បី
ពង្រឹងភាពជាអ្នកដឹកនាំថ្នាក់ជាតិសម្រាប់ការបង្ការនិងពិនិត្យជំងឺមិនឆ្លង ៣)ការអនុវត្តផែនការជាតិពហុវិស័យ
ស្តីពីការទប់ស្កាត់និងគ្រប់គ្រងជំងឺមិនឆ្លង ឆ្នាំ២០១៨-២០២៧ និងទី៤)កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល
ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ទាក់ទងទៅនឹងជំងឺមិនឆ្លងនៅកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធ និងវាគ្មិនសំខាន់ៗដូចជា គណៈកម្មការជំនាញរដ្ឋសភា តំណាងក្រសួងសុខាភិបាល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) , UNDP និងតំណាងអង្គការ UNFPA និងជាពិសេសវត្តមានរបស់ វេជ្ជបណ្ឌិត តាកេស៊ី កាស នាយកប្រចាំតំបន់ នៃ WPRO នឹងថ្លែងសុន្ទរកថាគន្លឹះទៅកាន់អង្គវេទិកា។

លោកស្រី ឡោក ខេង បានថ្លែងថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរងនូវការកើនឡើងនៃ ជំងឺបេះដូង ដាច់សរសៃឈាម ជំងឺផ្លូវដង្ហើមរាំរ៉ៃ ជំងឺមហារីក និង
ជំងឺទឹកនោមផ្អែម ហើយគេបានព្យាករណ៍ថា និង មានការកើនឡើងថែមទៀត ។
រដ្ឋសភាអាណត្តិទី៦ នេះគឺពិតជាពិនិត្យឃើញថា បញ្ហាលើកកម្ពស់សុខភាពប្រជាជន មិនមែនជាតួនាទីភារកិច្ច
របស់ក្រសួងសុខាភិបាលតែមួយនោះទេគឺទាមទារអោយត្រប់ក្រសួង ស្ថាប័នដៃគូរអភិវឌ្ឍវិស័យឯកជននានា រួមទាំង
ប្រជាជនគ្រប់រូបផងដែរ ដើម្បីចូលរួមបង្ការ ការពារ ប្រយុទ្ធនឹងជំងឺមិនឆ្លងព្រោះជំងឺមិនឆ្លងចំនួន៨០%គឺយើងទាំងអស់គ្នាអាចបង្ការ និងការពារបានដោយបុគ្គលខ្លួនឯងផ្ទាល់។
គណៈកម្មការទី៨ សូមកោតសរសើរចំពោះយន្តការអនុវត្តន៍ ការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលបានដាក់
ផែនការអប់រំរហូតដល់ចុងឆ្នាំ២០១៩ រួចចាប់ផ្តើមអនុវត្តយន្តការផាកពិន័យទាំងអ្នកលក់ អ្នកជក់ និងម្ចាស់ហាង ឬម្ចាស់ទីតាំងដែលមិនមានផ្លាកសញ្ញាហាមជក់។
គណៈកម្មការទី៨ សូមធ្វើការលើកទឹកចិត្តបន្ថែមទៀត ជូនចំពោះក្រសួងសុខាភិបាល ដែលបានខិតខំកន្លងមក ត្រូវ
ខិតខំបន្តអោយបានកាន់តែខ្លាំងក្លាថែមទៀតក្នុងការដឹកនាំ សម្របសម្រួល សហការ ចលនាក្រសួង-ស្ថាប័នពាក់ព័ន្ធ –
អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ វិស័យឯកជននានា ដើម្បីចូលរួមឲ្យមានប្រសិទ្ធិភាព ក្នុងការជំរុញអោយយកចិត្តទុកដាក់ ខ្ពស់ចំពោះការបង្ការ ការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ស្របតាមផែនការសកម្មភាព ពហុវិស័យជាតិជាពិសេសគឺការ
បង្កើតមូលនិធិជំងឺមិនឆ្លងពីពន្ធ លើផលិតផលថ្នាំជក់ និងគ្រឿងស្រវឹង តាមរយៈការតម្លើងពន្ធ នឹងជំរុញទប់ស្កាត់ការ
ផ្សាយពាណិជ្ជកម្មលើផលិតផលគ្រឿងស្រវឹងភេសជ្ជៈផ្អែមខ្ពស់ ដែលទាក់ទាញទឹកចិត្តលើការផ្តល់រង្វាន់សន្ធឹកសន្ធាប់
ទាំងអ្នកផឹក អ្នកលក់ដុំនិងអ្នកលក់រាយតាមរយៈទូរទស្សន៍ វិទ្យុ និងប៉ាណូគ្រប់ដងផ្លូវអោយបានជោគជ័យដូចជា
ផលិតផលថ្នាំជក់កន្លងមក។ ព្រមទាំងបង្កើនការត្រួតពិនិត្យផលិតផលថ្នាំជក់ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ។
ជាចុងក្រោយ គឺសុំលើកទឹកចិត្តខ្ពស់ក្នុង ការជំរុញ-ពិភាក្សាឲ្យបានម៉ត់ចត់លើសេចក្តីព្រាងច្បាប់ស្តីពី
សុវត្ថិភាពចំណីអាហារ និងសេចក្តីព្រាងច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដើម្បីភាពជោគជ័យសំរាប់អនាគត
យុវជនជំនាន់ក្រោយជាអ្នកបន្តវេន មានសុខភាពល្អជាសសរទ្រូងរបស់ប្រទេសជាតិដ៏ មានសក្តានុពលគ្រប់គ្រាន់ក្នុងការ
អភិវឌ្ឍជាតិ ។
គណៈកម្មការទី៨ សូមអរគុណចំពោះ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និង អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេសនិង ថវិកាដើម្បីរៀបចំ វេទិកាសភានៅថ្ងៃនេះ ៕


អត្ថបទដែលជាប់ទាក់ទង