ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រិយ៍ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក គុយ សុផល អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំង បានប្រាប់ថា ការយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រិយ៍ ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងតែធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ៕