ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អំពាវនាវឲ្យបន្តចូល​រួមលើ​កក​ម្ពស់ ការងា​​រ​អ​ក្ខរ​កម្ម នៅ​កម្ពុជា ឱ្យកា​ន់​តែ​មាន​​ប្រសិ​​ទ្ធ​ភា​ព

59


ភ្នំពេញ ៖ សម្តេចតេជោ ​នាយក​រដ្ឋ​មន្រ្តី សូមអំពាវនាវដល់​ស្ថា​ប័ន​ជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់​រូ​ប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត​ដ​ល់ការ​ងារអក្ខរកម្ម ចំនួន៨ចំណុច ក៏ដូចជា​ ការងារអប់រំទាំងនៅក្នុង​ប្រព័​ន្ធនិ​ងក្រៅប្រ​ព័ន្ធ។ ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ការងា​រអ​ក្ខរ​កម្មនៅ​កម្ពុជា ឱ្យកាន់​តែមាន​ប្រសិ​ទ្ធភាពថែ​មទៀ​តដូ​ចជាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ​ ​ក្របខ័​ណ្ឌ​ច្បា​ប់ លិខិ​តប​ទដ្ឋាន និងយន្តការចាំបា​ច់​ ដើម្បីដឹកនាំ គ្រ​ប់​គ្រង​ និងអនុវត្ត​ន៍ឱ្យមាន​ប្រសិទ្ធ​ភាព​និងគុ​ណភា​ព ដោយធានាបាននូវល​ទ្ធ​ផលទទួលយកបានក្នុងការផ្តល់ការ​សិ​ក្សាពេ​ញមួយ​ជីវិត សម្រាប់ប្រជាពល​រ​ដ្ឋគ្រ​ប់រូប និងស្របទៅ​នឹ​ងបរិការណ៍ថ្មីនៃគោលដៅអ​ភិ​វឌ្ឍ​ប្រក​បដោយ​ចីរ​ភា​ព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជា បានចេញសារលិខិតផ្ញើ​ជូ​នប​ងប្អូ​នជ​នរួ​មជាតិ ក្នុងឱកាសទិវាអក្ខរ​ក​ម្មជាតិ ៨ កញ្ញា ២០១៩។ សម្តេច​តេជោ ហ៊ុន សែន សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃ​លែ​ង និងសូមចូលរួមប្រកបដោយភាព​ស្និ​ទ្ធស្នាល ជាមួយបងប្អូនជ​ន​រួម​ជាតិ ស្របពេលប្រជាជ​ន​កម្ពុ​ជា នៅទូទាំងប្រទេសកំ​ពុ​ងរ​ស់ នៅក្នុងបរិយា​កា​សនៃ​សុខ​សន្តិ​ភាព និងការ​អ​ភិវឌ្ឍ បន្ទាប់ពីរាជរដ្ឋាភិបា​ល​នីតិ​កាលទី​៦ នៃរដ្ឋសភា ទទួលបាននូវ​កា​រទុ​កចិ​ត្តនិង​គាំទ្រ ពីប្រជាពលរដ្ឋឱ្យបន្ត​បេ​សក​កម្ម​ដ៏ឧ​ត្តុង្គឧត្តម ជាប្រវត្តិសាស្រ្តរបស់​ខ្លួ​ន ជាមួយនឹងការប្តេជ្ញាចិ​ត្ត​យ៉ាង​មុត​មាំឥ​តរាថយ និងកាន់តែស្វាហាប់​ជា​ងពេ​លណា​ៗទាំ​ងអ​ស់ ក្នុងការបម្រើប្រជា​ព​លរ​ដ្ឋ ក៏ដូចជាការ​ព​ន្លឿន​កិច្ច​អ​ភិវឌ្ឍ និងជំរុញអនុវត្តន៍កំណែ​ទម្រង់​កាន់តែ​ស៊ីជ​ម្រៅ និងទូលំទូលា​យ​លើគ្រ​ប់វិស័​យ ឆ្ពោះទៅរកការកសាង​អ​នាគ​តដ៏​រុងរឿ​ងមួយ ស្របតាមឆន្ទៈនិងបំណ​ង​ប្រា​ថ្នាដ៏​ពិសិដ្ឋ​របស់​ប្រជា​ជននៅ ទូទាំងព្រះរាជាណាចក្រ​ក​ម្ពុជា​។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖ ជូនជនរួមជាតិ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំព្រមទាំងក្មួយៗសិស្សានុ​សិ​ស្សជា​ទីស្រឡា​ញ់ អំពីបុព្វហេតុដែល​ក​ម្ពុជាត្រូ​វយកចិ​ត្តទុ​កដាក់​លើការ​អ​ភិវឌ្ឍធនធា​នម​នុស្ស ដោយសាររាជរដ្ឋាភិបាលកម្ពុ​ជា​រប្តេ​ជ្ញាជំរុ​ញការ​លើកក​ម្ពស់ និងកា​រកែលម្អ​ជីវ​ភាពរ​ស់នៅរ​បស់ប្រជា​ពលរ​ដ្ឋតាម​រយៈកា​រផ្តល់​ជូន ដល់ស្រ​ទាប់យុ​វជន នូវការ​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ប្រកប​ដោយគុ​ណភា​ព
ព្រមជាមួយនឹងឱកាសទទួ​ល​បានកា​រងា​រធ្វើ ការជួយកសិ​ក​រក្នុង​ការ​អភិវ​ឌ្ឍផលិ​តកម្មនិ​ងកា​ររ​កទី​ផ្សារ​លក់កសិផល​។

កន្លងមកក៏ដូចជាក្នុងពេលបច្ចុប្ប​ន្ន​ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងប​ន្ត​សហកា​រជាមួយ
ក្រសួងស្ថាប័នពាក់ព័ន្ធនិ​ង​ដៃគូ​អ​ភិវឌ្ឍ ដោយផ្តោតការយក​ចិ​ត្តទុ​កដាក់​ជាសំ​ខាន់​លើការ​អនុ​វត្តយុទ្ធសា​ស្ត្រ
កំណែទម្រង់វិស័យអប់​រំ​ យុវជន និងកីឡា ដើម្បីចូលរួមអនុវត្តន៍យុ​ទ្ធ​សា​​ស្ត្រចតុ​កោណដំ​ណាក់​កាល​ទី៤​របស់
រាជរដ្ឋាភិបាលក​ម្ពុ​ជានីតិ​កាល​ទី៦ នៃរដ្ឋ​សភា។ ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានសហកា​រ​ជាមួ​យ
ក្រសួងមហាផ្ទៃបើក​ថ្នា​ក់អ​ក្ខរកម្ម​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និងព​ន្ធនាគារ​នៅតា​មរាជ​ធានី ខេត្ត បានចំនួន
២៥ថ្នាក់ ដែលមានអ្នកជាប់ឃុំឃាំង​ទ​ទួលបា​នកា​ររៀ​ន​សូត្រសរុ​ប៥​៩២នាក់ ក្នុងគោលបំណងផ្តល់ឱ្យ​ពួ​កគា​ត់
នូវចំណេះដឹង ជំនាញ មុ​ខ​របរ ការចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាដែល​ពា​ក់ព័​ន្ធ
ទៅនឹ​ង​ជីវភា​ព​រស់​នៅប្រចាំ​ថ្ងៃ។ ពួកគាត់នឹងមានឱកាសរៀ​ន​សូត្រប​ន្តលើ​ជំនាញ​មុ​ខរ​បរ ដើម្បីរក​ប្រា​ក់ចំ​ណូល​
បន្ទាប់ពីទទួលបានសិ​ទ្ធិ​សេរីភាព និងកា​រធ្វើ​សមាហ​រណក​ម្ម ទៅក្នុង​សង្គម​ជា​តិឡើង​វិញ​។
ក្រៅពីនេះ ក្រសួងអប់រំ​ យុ​វជន និងកីឡា បានសហការជាមួយវិស័យ​ឯ​កជន នៅតាម​រោងច​ក្រចំ​នួន​១១
ដោយបានផ្តល់ឱកាសឱ្យ​កម្ម​ករ កម្មការិនីរប​ស់​យើង មានលទ្ធភាពចូលសិក្សាក្នុងក​ម្ម​វិធី​អ​ក្ខរ​កម្ម ដែ​លនឹ​ងជួយ
ឱ្យពួកគេអាចបំពេញការងារ​កាន់​តែប្រ​សើរឡើ​ង​ថែម​ទៀត និងជាមូលដ្ឋានគ្រឹះស​ម្រា​ប់ស្វែ​ងរ​កអា​ជី​ពកា​រងារ
ដែលមានប្រាក់ចំណូលខ្ពស់​ជា​ងមុ​ន។ ម្យ៉ាងវិញទៀត ការចូលសិក្សាក្នុងក​ម្ម​វិធី​អ​ក្ខរក​ម្មនេះ ក៏បានផ្តល់​ជា​
​ប្រយោជន៍ដល់ម្ចាស់​រោ​ងច​ក្រ​ផង​ដែរ។
ថ្មីៗនេះ រាជរ​ដ្ឋាភិ​បាលក​ម្ពុជា ទើបអ​នុម័ត​ជាផ្លូ​វកា​រនូ​វគោលន​យោបា​យជាតិ ស្តីពីកា​រសិ​ក្សាពេញ​មួយ​ជីវិ​ត
ដែលមានគោលបំណ​ង​ ”ផ្តល់ឱ​កាស​និងគាំ​ទ្រឱ្យប្រ​ជាជ​នគ្រ​ប់រូប​ទទួ​លបានកា​រ​សិក្សាគ្រប់​រូ​បភាព និងប្រើប្រាស់​
​ចំណេះដឹងតាមជំនាញដែល​ទ​ទួល​បា​ន ដើម្បីបង្កើនប្រ​សិ​ទ្ធភា​ព គុណភាព ផលិតភាពការងា​រ​ និងប្រា​ក់​ចំណូ​ល
ស្រប​តាម​យុគស​ម័យប​ច្ចេកវិ​ទ្យាគ​មនាគ​មន៍និ​ងព័ត៌​មាន និងសង្គមពុ​ទ្ធិ”។ ដើម្បីអនុវត្តគោ​លន​យោបាយ​នេះ
ឱ្យ​មាន​ប្រសិទ្ធ​ភាព ក្រសួងអប់រំ យុវជន និងកីឡាត្រូវ​មា​នផែនកា​រប្រែក្លា​យមជ្ឈ​មណ្ឌ​លសិក្សា​មួយចំ​នួន​ដូចជា
មជ្ឈមណ្ឌលសិក្សានៅតាមរោ​ង​ចក្រនិ​ងមជ្ឈ​មណ្ឌល​អ​ភិវឌ្ឍ​យុវ​ជន ឱ្យក្លាយទៅជាមជ្ឈមណ្ឌ​ល​សិក្សា​ពេញមួ​យ
ជីវិត។ ក្រសួងអ​ប់​រំ យុវជន និងកីឡាក៏ត្រូវសហ​កា​រជា​មួយក្រ​សួង​ការងា​រនិង​បណ្តុះប​ណ្តាល​វិ​ជ្ជាជីវៈ​ដាក់​ឱ្យ
ដំណើរការ “កម្មវិធីស​ម​មូលកម្រិតអប់រំមូលដ្ឋានតា​ម​ប្រព័​ន្ធប​ច្ចេក​វិទ្យា” ដើម្បីផ្តល់ឱកាសសិក្សា​ដ​ល់ក​ម្ម​ករ
ទាំងនៅក្នុងនិងក្រៅប្រទេ​ស​ឱ្យមាន​លទ្ធភា​ពបន្ត​ការ​សិក្សាតា​មបែ​បអន​ឡាញ​ឬ​តាមបែ​បឌីជី​ថល។
សមិទ្ធផលនៃការអនុវត្ត​ក​ម្មវិធី​អក្ខ​រកម្ម​ទាំ​ងនេះ បានបង្ហាញឱ្យឃើញពីការយ​ក​ចិត្ត​ទុក​ដាក់​ខ្ពស់​រប​ស់
រាជរដ្ឋាភិបាលកម្ពុជា​ ​ព្រមទាំងការចូលរួមគាំ​ទ្រ​ដោយ​ចិត្តស្មោះ​សពី​អ្នក​ពាក់ព័​ន្ធនិ​ងដៃ​គូអ​ភិវឌ្ឍ​នានា ជាពិសេស
កិច្ចខិតខំប្រឹងប្រែងអស់​ពីក​ម្លាំង​កាយចិ​ត្តរ​បស់​មន្ត្រី​អប់​រំគ្រប់លំដា​ប់ថ្នា​ក់ មន្ត្រីរាជការ ព្រះសង្ឃ បញ្ញវន្ត
ម្ចាស់រោងច​ក្រ ​សហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេ​ស​។
​នៅឆ្នាំ២០១៩ នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រា​រ​ព្ធឡើ​ងក្រោ​មប្រ​ធាន​បទ “អក្ខរកម្មផ្សា​រ​ភ្ជាប់​
និងជំនាញមុខរបរ” ដែលមានចក្ខុវិស័​យ​អភិវ​ឌ្ឍប្រ​ជាពល​រដ្ឋ​កម្ពុ​ជាគ្រ​ប់រូប ឱ្យទទួលបានឱកា​ស​សិក្សា​ពេញ​មួយ
ជីវិត គ្រប់ពេលវេ​លា​ គ្រប់ទីកន្លែង និងគ្រប់មធ្យោ​បា​យ​ ប្រកបដោយវិជ្ជាស​ម្ប​ទា) បំណិនសម្ប​ទា ​ចរិយា​សម្ប​ទា
និងគុណសម្ប​​ទា ដើម្បីរួមចំណែកបង្កើនសេ​ដ្ឋ​កិច្ច​ជាតិនិ​ងសុ​ខដុម​ជីវិ​តបុគ្គ​លនិ​ងសង្គម។ ទ​ស្ស​នាទា​ននៃប្រធាន​បទនៅ​ឆ្នាំនេះ ​មិន​សំដៅត្រឹមតែការរៀនអ​ក្ស​រ និងលេខនព្វ​ន្ត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែបានគិតគូ​រ​ដល់​ឱ​កាសសម្រាប់​យុវ​ជនយើ​ងទ​ទួល​បានចំ​ណេះដឹង ចំណេះធ្វើ សហ​គ្រិនភាព ជំនាញមុខរបរ និងនវានុវត្ត​ន៍ គ្រប់​ផ្នែកគ្រប់វិ​ស័យ ជាពិសេស អក្ខរកម្មបច្ចេ​ក​វិទ្យា ដែលស​ព្វថ្ងៃកំ​ពុងមា​នកា​ររីក​ចម្រើន​យ៉ាង​ឆាប់​រហ័​ស។

ក្នុងបរិការណ៍នៃគោលដៅអភិវ​ឌ្ឍ​ប្រកប​ដោយ​ចីរភា​ពឆ្នាំ​២០៣០ និងដើម្បីផ្សារភ្ជា​ប់​ការ​ងារ​អ​ក្ខរកម្ម
ទៅនឹងជំនាញមុ​ខរប​រ ជាពិសេស ឈានទៅសម្រេចបាននូវ​គោ​លដៅ​ ប្រែក្លាយពលករដែល​ប្រើ​ក​ម្លាំង​សុទ្ធ​សា​ធ
ទៅជាពលករដែលមាន​ជំ​នាញ​ស្រ​ប​តាម “យុទ្ធសាស្ត្រកំណើ​ន​ថ្មី” រប​ស់ក​ម្ពុជា​ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអំពាវនាវដល់​ស្ថា​ប័ន​ជាតិ អន្តរជាតិ សហគមន៍ និង​ព​លរ​ដ្ឋ​គ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជា​ប​ន្តទៀ​ត ដល់កា​រងារ​អ​ក្ខរកម្ម ក៏ដូចជាការងារអប់រំ​ទាំ​ងនៅក្នុ​ងប្រ​ព័ន្ធនិ​ងក្រៅប្រ​ព័ន្ធ។ ក្នុងស្មារតីនេះ​ ​ដើម្បីបន្តចូលរួមលើកកម្ពស់កា​រ​ងារអ​ក្ខរ​កម្ម​ នៅកម្ពុ​ជាឱ្យកា​ន់តែមា​នប្រ​សិទ្ធ​ភាព​ថែមទៀ​តដូ​ចតទៅ៖
ទី១- ក្រសួងស្ថាប័នពាក់​ព័​ន្ធត្រូ​វរៀប​ចំគោល​នយោ​បាយ​ ​​ក្រ​បខ័ណ្ឌច្បា​ប់ លិខិតបទដ្ឋាន​ ​និងយ​ន្តកា​រចាំ​បាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិ​ទ្ធភា​ពនិ​ង​គុណ​ភាព ដោយធានាបាននូវ​ល​ទ្ធផ​លទទួល​យកបា​ន​ក្នុងការ​ផ្តល់​ការសិក្សា ពេញមួ​យជីវិត សម្រាប់​ប្រជា​ពល​រដ្ឋ​គ្រប់រូប និងស្របទៅ​នឹ​ង
បរិ​ការ​ណ៍ថ្មី នៃគោល​ដៅអភិ​វឌ្ឍ​ប្រកប​ដោយចី​រភា​ព។
ទី២- ក្រសួង ស្ថាប័ន គ្រឹះ​ស្ថានសិក្សា មណ្ឌលសិក្សា និងទីវត្តអារាមទាំង​អ​ស់ត្រូវ​បង្កើត​កម្មវិ​ធីអ​ប់រំ
កម្មវិធីសិក្សាពេញមួយជីវិតទាំ​ង​ផ្នែកអ​ក្ខរ​កម្ម ទាំងវិជ្ជាជីវៈឱ្យកាន់​តែ​សម្បូ​របែប និងមា​នភាព​បត់​បែន
ឆ្លើយតបនឹងតម្រូវការ​អ្នក​សិក្សា ដើម្បីផ្តល់សេវាអប់រំពេញ​មួ​យជី​វិត ទាំងសេវាអ​ប់​រំក្នុង​ប្រព័ន្ធ ទាំងសេវា
អប់រំក្រៅប្រព័ន្ធ និងទាំង​សេ​វាអប់​រំមិ​ន​ផ្លូវ​ការដ​ល់ប្រជា​ព​លរ​ដ្ឋ​គ្រប់រូប។
ទី៣- អាជ្ញាធរដែនដីគ្រប់​លំ​ដាប់ថ្នា​ក់ត្រូវយកចិត្តទុកដាក់ចូលរួម​គាំ​ទ្រឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ក្នុង
ការអភិវឌ្ឍហេដ្ឋារចនាស​ម្ព័​ន្ធម​ជ្ឈមណ្ឌ​លសិក្សា​ និងជំ​រុញ​លើក​ទឹកចិ​ត្តដ​ល់ប្រជាព​លរដ្ឋ​ដែល​មិនបាន
រៀនសូត្រឬបោះបង់ការសិក្សា​ ​ឱ្យមានឱកាសទទួលបាន​កា​ររៀ​ន​សូត្រជា​ថ្មី​តាមថ្នាក់រៀនអប់រំក្រៅប្រ​ព័​ន្ធ​
តាម​គ្រប់​រូ​បភាព ជាពិសេស ត្រូវខិតខំបង្កលក្ខ​ណៈ​ងាយ​ស្រួល​ដល់ប្រ​ជាព​លរ​ដ្ឋដែលជា​ជ​នមាន
ពិការភាពឱ្យទទួលបា​ន​លទ្ធភា​ពក្នុ​ងកា​រសិក្សា​រៀន​សូត្រ។
ទី៤- ប្រព័ន្ធផ្សព្វផ្សាយទាំ​ង​អស់រួ​មមានប​ណ្តាញ​ទំនា​ក់ទំ​នងស​ង្គមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ​ទ​ស្សនា​វដ្ដី
និងព្រឹត្តិបត្រព័ត៌មានរប​ស់​រដ្ឋ​និង​ឯកជន សូមជួយ​ផ្ស​ព្វ​ផ្សាយ​ឱ្យបាន​ទូ​លំទូ​លាយអំ​ពីអា​នុភា​ពនៃកា​រងារ
អក្ខរកម្មដល់ប្រជាពលរដ្ឋ​ ​ដើម្បីឱ្យមានការយល់ដឹងកាន់តែទូ​លំ​ទូលា​យពោ​លគឺ “អក្ខរកម្ម​ផ្សា​រភ្ជា​ប់នឹងជំនាញមុ​ខរ​បរ”។
​ទី៥- ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធា​រ​ណៈនិង​ឯកជន ក្រុមយុវជននៃស​ហ​ភាព​សហព័​ន្ធយុវ​ជន​កម្ពុជា ក្រុមយុវជនកា​យ​រឹទ្ធិ និ​ងក្រុម​យុវ​ជនកា​កបាទ​ក្រហម​ក​ម្ពុជា ត្រូវចុះជួយបង្រៀ​ន​ដោយ​ស្ម័គ្រចិ​ត្តដល់​អ្នក​មិនចេះ​អក្សរ នៅតាម​ថ្នាក់អ​ក្ខរក​ម្ម និងម​ជ្ឈម​ណ្ឌលសិ​ក្សាស​ហគ​មន៍​ដែល​
ស្ថិត​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​កំពុង​រស់​នៅ។ ដោយឡែក បងប្អូនជនរួមជាតិដែលជា​មា​តាបិ​តាឬអ្ន​កអាណាព្យា​បាល​ ក៏សូមជួយបន្តជំរុញ​ប​ងប្អូន កូនចៅឱ្យបានចូលរៀនតា​ម​សាលារៀ​នចំ​ណេះទូ​ទៅគ្រ​ប់ៗ​គ្នា។ ក្មួយៗនិងបងប្អូន​ដែ​លពុំ​ទា​ន់ចេះ​អក្ស​រ ភ្លេចអក្សរ ឬបោះបង់​កា​រសិ​ក្សា សូមខិតខំប្រឹង​ប្រែ​ងស្វែងរ​កការ​រៀនសូ​ត្រនៅតា​មថ្នា​ក់អក្ខ​រកម្ម ថ្នាក់សម​មូ​ល ថ្នាក់ចូលរៀនឡើងវិ​ញ​ និងកា​រប​ណ្តុះបណ្តា​ល​ជំនាញ​នៅតាម​មជ្ឈ​មណ្ឌល​សិក្សាស​ហគមន៍ ដែល​នៅជិត​ភូ​មិឋា​នរ​បស់​ខ្លួន។
ទី៦- វត្ត​អារា​ម​និង​វិហារ​សាស​​នា ​ត្រូវជំរុ​ញច​លនា​ព្រះស​ង្ឃ បព្វជិតសា​ស​នា តាជី ដូនជី ចូលរួមក​ម្ម​វិធីអក្ខរ​ក​ម្មផ្សា​រភ្ជា​ប់នឹ​ងមុខរបរ ឱ្យកាន់តែខ្លាំង​ក្លា​ថែម​ទៀត តាមរយៈការទេស​នា​អប់​រំអំ​ពីសា​រ​ប្រយោ​ជន៍​នៃការ​រៀនសូ​ត្រ អំពីសីលធម៌និងការលើ​ក​កម្ពស់​វប្ប​ធម៌ រស់នៅ​ក្នុង​ភាព​ជាព​លរ​ដ្ឋស​កល​។
ទី៧- ដៃគូអភិវឌ្ឍនិងអ​ង្គ​ការ​មិន​មែនរ​ដ្ឋាភិ​បាល ត្រូវបង្កើនកិច្ចស​ហ​ការ​និង​ពង្រឹង​ភាព​ជាដៃ​គូដោ​យ
ជួយឧបត្ថម្ភគាំទ្រដល់​ក​ម្មវិ​ធីអប់​រំក្រៅប្រ​ព័ន្ធ ជាពិសេស កម្មវិធីអក្ខរកម្ម​ផ្សា​រភ្ជា​ប់នឹង​ការអ​ប់រំវិ​ជ្ជាជី​វៈ
ឱ្យមានដំណើរការល្អជា​ប់​ជាប្រចាំ​។
ទី៨- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ​សូម​ជួយ​ជំរុញ​ការ​បើកថ្នា​ក់អក្ខ​រក​ម្មគួប​ផ្សំនឹង​ថ្នាក់បំ​ប៉នមុ​ខជំ​នាញវិ​ជ្ជាជីវៈផ្សេ​ងៗ ដល់ប​ងប្អូនក​ម្មករ កម្មការិនី ដើម្បីជាប្រយោជ​ន៍​រប​ស់ពួក​គេផ​ងនិងជា​ប្រយោ​ជន៍​ដល់ម្ចា​ស់រោ​ងចក្រ សហគ្រាសផ​ង​ ដោយយើ​ងទាំ​ងអ​ស់​គ្នាត្រូ​វច​ងចាំ​ថា “មានអក្ខ​រ​កម្មមានកា​រគិ​តគូរ និងកា​រស​ម្រេច​ចិត្តបា​ន​ត្រឹមត្រូ​វ” “មានអក្ខរក​ម្ម​នាំឱ្យកា​រអ​ភិវ​ឌ្ឍ​សហ​គម​ន៍កា​ន់តែ​រីកច​ម្រើន​។ មានអក្ខរកម្ម​មា​នសុ​ខដុ​មជីវិ​តបុ​គ្គល គ្រួសារ និងសង្គម ៕​ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង