ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញសហការណ៍ជាមួយគណៈកម្មការផ្សារទួលទំពូង,​អាជ្ញាធរចំការមនចុះផ្សព្វផ្សាយ​អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​នៅផ្សារទួលទំពូង

44

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ​ ទួលទំពូង ព្រមទាំងអ្នកស្មគ្រ័ចិត្តកាកបាទក្រហម អាផ្ញាធរមូលដ្ឋានក្នុងខណ្ឌចំការមន នឹងគណៈកម្មាធិការផ្សារទួលទំពូង សរុបចំនួន៥៣នាក់ បានចុះអប់រំផ្សព្វផ្សាយអំពី​ សុវត្ថិភាពចរាចរណ៍​ផ្លូវគោក និងសម្អាតអនាម័យបរិស្ថាន​ ជូនដល់ប្រជាជននៅក្នុងមូលដ្ឋានខណ្ឌចំការមននិងក្នុងផ្សារទួលទំពូង។
តាមការឲ្យដឹងពី​ លោក ប៉ាត ប៊ុនថា មន្ត្រី​ទទួលបន្ទុកយុវជនប្រចាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​​ បានលេីកឡេីងថា៖​ គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ​ គឺ​ដេីម្បីក្រេីនរំលឹក​ ក៏ដូចជាអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងច្រើនថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការមិនប្រព្រឹត្តនូវឥរិយាបទដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ក្នុងនោះរួមមានទាំងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែរ​ ។ លោកសង្កត់ធ្ងន់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុធំមួយដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើន​ ក្នុងនោះធ្វើឲ្យអ្នកបើកបរស្រវាំងភ្នែក ហ៊ឹងត្រចៀក ការគិត​ និងធ្វើសេចក្ដីសម្រេចចិត្តមិនបានលឿន ។រីឯសកម្មភាពបញ្ជាយានយន្តទៀតសោត​ ក៏មិនបានរហ័សដូចអ្នកដែលមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែរ​ ។
ជាទូទៅគ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងរមែងធ្ងន់​ជាងគ្រោះថ្នាក់ដែលមិនពាក់ព័ន្ធដល់គ្រឿងស្រវឹង​ ព្រោះថាកាលបើស្ថិតក្នុងស្ថានភាពស្រវឹង អ្នកបើកបរអាចនឹងមានចិត្តបើកបរលឿនហួសល្បឿនកំណត់ បើកវ៉ាជែងគេឯងដោយខ្វះការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ក្នុងការពាក់ខ្សែក្រវាត់សុវត្ថិភាព ឫមួកសុវត្ថិភាព មិនគោរពភ្លើងស្តុបឫផ្លាកសញ្ញាចរាចរណ៍ជាដើម ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បើស្រវឹងសូមកុំបើកបរ និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច​ ៕

អត្ថបទដែលជាប់ទាក់ទង